33.2 C
Phnom Penh
Tuesday, March 17, 2026
- Advertisement -spot_img

សភាជាន់ខ្ពស់រុស្ស៉ី ផ្តល់សច្ចាប័នលើការបញ្ចូលតំបន់ទាំង៤ របស់អ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ប្រទេសរុស្ស៉ី

- Advertisement -spot_img

(មូស្គូ)៖ ក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់រុស្ស៊ី បានបោះឆ្នោតនៅថ្ងៃអង្គារនេះ ដើម្បីអនុម័តការដាក់បញ្ចូល តំបន់អ៊ុយក្រែនចំនួន៤ ទៅជាផ្នែកនៃប្រទេសរុស្ស៊ី ខណៈទីក្រុងមូស្គូព្យាយាមដំណើការកាត់យកទឹកដីរបស់អ៊ុយក្រែនជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសម័យប្រជុំមួយនាថ្ងៃអង្គារនោះ ក្រុមប្រឹក្សាសហព័ន្ធបានផ្តល់សច្ចាប័នជាឯកច្ឆន្ទ លើច្បាប់ដើម្បីដាក់បញ្ចូលតំបន់ដូណេត (Donetsk) លូហាន់ (Lugansk) ខឺសុន (Kherson) តំបន់ហ្សាប៉ូរ៉ិចហ្សៀ (Zaporozhye) ដែលរុស្ស៉ីវាយដណ្តើមយកពីអ៊ុយក្រែន ថាជាផ្នែកនៃទឹកដីថ្មីនៃប្រទេសរុស្ស៉ី បន្ទាប់ពីការបោះឆ្នោតអនុម័តស្រដៀងគ្នា បានធ្វើឡើងនៅសភាជាន់ទាបរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

គួរបញ្ជាក់ថា សម្រាប់ឥឡូវ សេចក្តីព្រាងច្បាប់នេះ ត្រូវបានបញ្ជូនទៅកាន់វិមានក្រឹមឡាំង ដើម្បីឱ្យប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន ផ្តល់ការចុះហត្ថលេខាចុងក្រោយ ដើម្បីកាត់យកតំបន់ទាំង៤ជាផ្លូវការ ដែលតំណាងឲ្យទឹកដីប្រហែល១៨% របស់អ៊ុយក្រែន។ រុស្ស៉ីបានប្រកាសដាក់ទឹកដីអ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួន ក្រោយការបោះឆ្នោតប្រជាមតិ ត្រូវបានរៀបចំឡើង នៅតាមតំបន់ទាំង៤ខាងលើ។ ដោយឡែក ក្រុមលោកខាងលិច និងរដ្ឋាភិបាលទីក្រុងកៀវ បានចាត់ទុកការបោះឆ្នោតទាំងនេះ ជាទង្វើបំពានច្បាប់អន្តរជាតិ៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img