លោក Wang Wentian ឯកអគ្គរដ្ឋទូត ចិន ប្រចាំកម្ពុជាបានថ្លែងក្នុងសុន្ទរកថាក្នុងឱកាសខួបលើកទី ៧៣ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃសៅរ៍ថាទំនាក់ទំនងកម្ពុជា-ចិន នឹងបន្តរីកចម្រើនយ៉ាងរឹងមាំ។
“ចិន និងកម្ពុជា គឺជាមិត្តជិតស្និទ្ធ និងជាអ្នកជិតខាងដ៏ល្អ។ ចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរបានឆ្លងកាត់នឹងការសាកល្បងនៃការផ្លាស់ប្តូររបស់ពិភពលោក ហើយបានក្លាយជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិ”។ “មិត្តភាពត្រូវបានពង្រឹងយ៉ាងខ្លាំងនៅក្នុងការខិតខំប្រឹងប្រែងរួមគ្នារបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយប្រទេសចិនបានក្លាយជាជំនួយយុទ្ធសាស្ត្រពិតរបស់កម្ពុជាសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងដែលសក្តិសមទៅនឹងកេរ្តិ៍ឈ្មោះ”។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។ ការ សាងសង់ ព្រលាន យន្តហោះ អន្តរជាតិ សៀមរាប – អង្គរ កំពុង ដំណើរការ ពេញ លេញ ។ ផលិតផលកសិកម្មរបស់កម្ពុជា ដូចជា ត្រី ពោត និង មៀនប៉ៃលិន ត្រូវបានអនុញ្ញាតអោយនាំចេញទៅប្រទេសចិន។ កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការអនុវត្តច្បាប់ និងសន្តិសុខកាន់ត្រូវបានពង្រឹងកាន់តែស៊ីជម្រៅ។ គម្រោងរួមគ្នាសំខាន់ៗរវាងយោធាកំពុងដំណើរការយ៉ាងរលូន។ ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថានិស្សិតកម្ពុជានៅប្រទេសចិនបានត្រឡប់ទៅ សាលាវិញដោយជោគជ័យ ដើម្បីបន្តការសិក្សារបស់ពួកគេ ។
ប្រទេសទាំងពីរនៅតែបន្តគាំទ្រគ្នាទៅវិញទៅមកលើផលប្រយោជន៍ស្នូល និងកង្វល់រួមសំខាន់ៗរៀងៗខ្លួន ដោយលោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន និងកម្ពុជាបានរីកចម្រើនយ៉ាងខ្លាំង។
«ខ្ញុំជឿជាក់ថា តាមរយៈការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនយើង សហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ លោក Wang Wentian បាននិយាយថា ទំនាក់ទំនងទ្វេភាគីរបស់យើងនឹងត្រូវបានលើកកម្ពស់ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទៅ ៦៥ ឆ្នាំខាងមុខទៀតដោយគ្មានការសង្ស័យ។
កម្ពុជា និងចិននឹងប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរបស់ពួកគេនៅឆ្នាំក្រោយ៕




ដោយគីរីដងរែក




