20.9 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ឆេះរោងចក្រផលិតឱសថមួយកន្លែងនៅកូរ៉េខាងត្បូង ស្លាប់និងរបួសធ្ងន់ច្រើននាក់

- Advertisement -spot_img

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា រោងចក្រផលិតឱសថមួយកន្លែងនៅទីក្រុង Hwaseong ភាគខាងត្បូងសេអ៊ូលត្រូវអគ្គីភ័យឆាបឆេះកាលពីថ្ងៃសុក្របណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង១៧ នាក់ផ្សេងទៀតរងរបួសធ្ងន់។

មន្ត្រីប៉ូលិសបានបញ្ជាក់ថាអគ្គីភ័យបានឆាបឆេះរោងចក្រ Hwail Pharmaceutical Co. នៅវេលាម៉ោង២ និង២២ នាទីរសៀល ហើយ ការផ្ទុះនេះកើតចេញពីជាន់ទី ៣ នៃអគារ ៥ ជាន់។ ភ្លាមៗ ការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ជាច្រើនបានរាយការណ៍ថាពួកគេបាន ឮ សំឡេងនៃការផ្ទុះមួយយ៉ាងខ្លាំង។

មន្ត្រីបាននិយាយបន្ថែមទៀតថា អ្នកស្លាប់ម្នាក់គឺ ជាមនុស្សអាយុជាង២០ ឆ្នាំ ដែលដំបូងបានបាត់ខ្លួនហើយក្រោយមកបានរកឃើញសពនៅក្រោយរោងចក្រ។ ក្នុងចំណោមអ្នករងរបួសទាំង១៧ នាក់ មាន៤ នាក់របួសធ្ងន់ខណៈ ១៣ នាក់ផ្សេងទៀតរងការស្រូប ផ្សែងហើយភ្លើងក៏បានរលត់នៅវេលាម៉ោង ៦ :២៣នាទី ។

យ៉ាងណាមិញរថយន្តពន្លត់អគ្គីភ័យចំនួន៩២ គ្រឿងរថយន្តបូមទឹក និងឧបករណ៍ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ រួមជាមួយ នឹងអ្នកពន្លត់អគ្គីភ័យចំនួន ២០១ នាក់ និងអ្នកជួយសង្គ្រោះ ផ្សេងទៀត។ ទន្ទឹមគ្នានោះដែរប៉ូលិស និងអ្នកពន្លត់អគ្គិភ័យ កំពុងពិនិត្យរកមូលហេតុពិតប្រាកដដែលភ្លើងឆាបឆេះ៕

ប្រភព NDTV.com ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img