21.6 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

បាញ់ប្រហារក្នុងសាលារៀន នៅទីក្រុង Izhevsk ប្រទេសរុស្ស៉ីសម្លាប់មនុស្ស ១៣នាក់ របួស២១នាក់

- Advertisement -spot_img

(មូស្គូ)៖ គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ ក្នុងនោះមានកុមារ៧នាក់ និងរងរបួសមនុស្សជាង២០នាក់ ក្នុងការបាញ់ប្រហារនៅសាលារៀនមួយកន្លែង នៃទីក្រុង អ៉ីហ្សេវស៍ (Izhevsk) ប្រទេសរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៉ី Reuters នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលគ្រប់គ្រងឧក្រិដ្ឋកម្មធំៗ បាននិយាយថា ខ្មាន់កាំភ្លើងពាក់ស្រោមមុខព័ណ៌ខ្មៅ។ ជនសង្ស័យស្លៀកសំលៀកបំពាក់ខ្មៅទាំងអស់ ដោយមានសញ្ញាតំណាងឲ្យក្រុមសាសនាមួយ ពណ៌ក្រហមជារង្វង់គូសនៅលើអាវយឺតរបស់ខ្លួន។ ចំណែកជនរងគ្រោះជាមនុស្សពេញវ័យទាំង៦នាក់ រួមមានគ្រូបង្រៀន និងសន្តិសុខ។ ដោយឡែក មនុស្សចំនួន ២១នាក់ ដែលរងរបួស មានកុមារ១៤នាក់។

យ៉ាងនេះក្តីហេតុផលនៅពីក្រោយការបាញ់ប្រហារនៅក្នុងទីក្រុង Izhevsk រដ្ឋធានីនៃតំបន់អ៊ុតមួស៉ីយ៉ា (Udmurtia) ចម្ងាយប្រហែល ៩៧០គីឡូម៉ែត្រភាគខាងកើតទីក្រុងម៉ូស្គូ គឺនៅមិនច្បាស់លាស់ទេ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការបាញ់ប្រហារនៅសាលាជាច្រើន ក្នុងប្រទេសរុស្ស៉ី។ កាលពីខែឧសភា ឆ្នាំ២០២១ ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់បានសម្លាប់កុមារចំនួន ៧នាក់ និងមនុស្សពេញវ័យ២នាក់ នៅក្នុងទីក្រុង កាហ្សាន (Kazan។ ដោយឡែកនៅក្នុងខែមេសា ឆ្នាំ២០២២ បុរសប្រដាប់អាវុធម្នាក់បានសម្លាប់កុមារ២នាក់ និងគ្រូបង្រៀននៅសាលាមត្តេយ្យមួយនៅតំបន់ អ៊ុលយ៉ានូស្ក៍ (Ulyanovsk) មុនពេលធ្វើអត្តឃាតខ្លួនឯង៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img