24.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

៥G នឹងមាននៅឥណ្ឌាចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ តទៅ

- Advertisement -spot_img

(បរទេស)៖ សេវាកម្ម 5G នឹងត្រូវប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២២។

យោងតាម ប្រភពខាងលើបានឲ្យដឹងថា លោក នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ IMC (India Mobile Congress) ហើយនៅក្នុងឱកាស នោះ លោកនឹង ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្ម 5G តែម្ដង។

ព្រឹត្តិការណ៍ IMC នឹងធ្វើឡើង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៤ ខែតុលា ហើយការប្រកាសអំពី 5G គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេ។ លោក នាយករដ្ឋមន្ត្រី នឹងចូលរួមនៅក្នុង ការពិភាក្សាមួយដែលមានឈ្មោះថា “Towards 5G Advanced & 6G” ហើយនៅក្នុងការ ពិភាក្សានោះ ត្រូវបានគេសន្មតថានឹងពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យា និងទំនាក់ទំនងនៅក្នុងប្រទេស។

នៅមិនទាន់ប្រាកដទេថា អ្នកប្រើប្រាស់នៅក្នុងប្រទេស ឥណ្ឌា អាចប្រើ 5G បានចាប់ពីថ្ងៃទី០១ តុលានោះ ខណៈដែលក្រុមហ៊ុនផ្ដល់សេវាទូរសព្ទក្នុងស្រុកខ្លះបានអះអាងថា ពួក គេបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់រឿងនេះ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ផ្ទាល់អាចនឹង ត្រូវប្ដូរស៊ីមកាតថ្មីទើបអាចប្រើ 5G បាន៕

ប្រភព GSM Arena ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img