32.8 C
Phnom Penh
Saturday, August 1, 2026
- Advertisement -spot_img

កងកម្លាំងអាមេនី និងអាស៊ៃបៃហ្សង់ ប៉ះទង្គិចគ្នាជាថ្មីទៀត នៅថ្ងៃពុធនេះ

- Advertisement -spot_img

(យ៉េរ៉េវ៉ាន់)៖ ក្រសួងការពារជាតិអាមេនី បានឲ្យដឹងថា ការប៉ះទង្គិចគ្នាថ្មីៗបានផ្ទុះឡើងរវាងកងទ័ពអាស៊ែបៃហ្សង់ និងកងទ័ពអាមេនី នៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដ៏សាហាវ បំផុតរវាងប្រទេសជិតខាងទាំងពីរនេះ គិតចាប់តាំងពីឆ្នាំ២០២០ មក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២។

យ៉ាងហោចណាស់ទាហានអាមេនី ចំនួន ៤៩នាក់ និងទាហានអាស៊ៃបៃហ្សង់ ចំនួន៥០នាក់ បានស្លាប់ ខណៈដែលភាគីម្ខាងៗបានបន្ទោសគ្នាទៅវិញទៅមក ចំពោះការប្រយុទ្ធជាថ្មីនេះ ស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទើបនឹងជំរុញភាគីទាំងពីររក្សាភាពស្ងប់ស្ងាត់។

ក្រសួងការពារជាតិអាមេនីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាស៊ៃបៃហ្សង់ បានប្រើប្រាស់កាំភ្លើងធំ កាំភ្លើងត្បាល់ និងអាវុធធុនតូច ក្នុងការវាយប្រហាររបស់ខ្លួន នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។ រហូតមកដល់ពេលនេះ ស្ថានការណ៍នៅព្រំដែនអាមេនី-អាស៊ែបៃហ្សង់ នៅតែតានតឹង ខណៈប្រទេសអាមេនី នៅតែប្រកាន់ជំហរថា អាស៊ែបៃហ្សង់បានធ្វើសកម្មភាពបង្កហេតុ មកលើដែនអធិបតេយ្យរបស់ខ្លួន។

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img