នាយកដ្ឋានធារាសាស្ត្រថៃ (RID) បានព្រមានខេត្តនៅតាមដងទន្លេ ចៅប្រាយ៉ា ឲ្យត្រៀមខ្លួនចំពោះហានិភ័យដ៏ខ្ពស់នៃគ្រោះទឹកជំនន់ ដោយសារទំនប់ ចៅប្រាយ៉ា ក្នុងខេត្ត Chai Nat នឹងបើកបង្ហូរទឹកចេញ ដើម្បីទប់ស្កាត់កុំឲ្យលើសចំណុះ។
លោក Thawisak Thanadechophon អគ្គនាយករងនៃ RID បាននិយាយកាលពីថ្ងៃអង្គារទី១៣ខែកញ្ញាថា ខេត្តដែលពាក់ព័ន្ធរួមមាន Sukhothai, Ayutthaya, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុង បាងកក។
លោកនិយាយថា ខណៈការព្យាករថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនឹងចាប់ផ្តើមនៅថ្ងៃនេះ ហើយបន្តដល់ថ្ងៃអាទិត្យនៅស្ទើរតែគ្រប់ផ្នែកនៃប្រទេស បរិមាណទឹកដែលហូរចូលទៅក្នុងទន្លេសំខាន់ៗ និងទំនប់នៅប្រទេសថៃខាងលើ ត្រូវបានរំពឹងថានឹងកើនឡើង។
លោកបន្តថាចាប់ពីថ្ងៃស្អែកទៅទំនប់ចៅប្រាយ៉ាចាំបាច់ត្រូវបង្កើនអត្រាបញ្ចេញទឹកពី ១៨០០ ម៉ែត្រគូបក្នុងមួយវិនាទីពីអត្រាបច្ចុប្បន្ន ដល់ ២០០០ ម៉ែត្រគូបក្នុងមួយវិនាទី។
លោកបន្តថាជាលទ្ធផលកម្រិតទឹកនៅចុងទន្លេចៅប្រាយ៉ាត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី៤០ទៅ ៦០ សង់ទីម៉ែត្រ៕


ដោយគីរីដងរែក




