28.9 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

អ៊ុយក្រែន វាយយកបានទឹកដី ៦០០០ គីឡូម៉ែត្រការ៉េ វិញ

- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមយកមកវិញនូវទឹកដីទំហំ ៦០០០គីឡូម៉ែត្រការ៉េពីរុស្ស៊ី ក្នុងការវាយប្រហារតបត ក្នុងខែនេះ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyលោក Zelensky បានលើកឡើងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា “ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនចំនួន ៦០០០ គីឡូម៉ែត្រការ៉េនៅភាគខាងកើត និងខាងត្បូង ហើយយើងកំពុងបន្តទៅមុខទៀត”។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យសេវាចារកម្មយោធា អ៊ុយក្រែន បានអះអាងថាទាហានរុស្ស៊ី កំពុងចុះចាញ់ជាទ្រង់ទ្រាយធំ ដោយសារពួកគេយល់ដឹងពីស្ថានភាពគ្មានសង្ឃឹមឈ្នះ។

ចំណែក បើយោងតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovich, មានអ្នកទោសសង្រ្គាមច្រើននាក់ណាស់ ប្រទេសនេះអស់កន្លែងដាក់ពួកគេហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Arestovich មិនបានបញ្ជាក់ចំនួនអ្នកទោសរុស្ស៊ីទេ ប៉ុន្តែ និយាយថាពួកគេនឹងត្រូវដោះដូរជាមួយទាហានអ៊ុយក្រែនដែលឃុំឃាំងដោយទីក្រុងមូស្គូ។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovich ការរបូតទឹកដីនេះ បានកត់សម្គាល់ជាបរាជ័យដ៏ធំបំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីកងទ័ពរបស់ខ្លួនត្រូវបានជំរុញឲ្យចេញពីទីក្រុង កៀវ នៅថ្ងៃដំបូងនៃការលុកលុយរបស់ខ្លួន នៅថ្ងៃទី២៤ខែកុម្ភៈ៕

ប្រភព NDTV.com ប្រែសម្រួលដោយគីរីដងរែក

​​​​​

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img