28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

សត្វស្លាបពីរប្រភេទ គឺសត្វចាបព្រៃវែង និងសត្វក្រៀល ជិតផុតពូជនិងកំពុងរងគ្រោះដែលកំពុងបង្ហាញខ្លួននៅបឹងព្រែកល្ពៅ និងអន្លង់ព្រីង

- Advertisement -spot_img

តាកែវ៖ យោងតាមរបាយការណ៍ជំរឿនសត្វស្លាបទឹកប្រចាំឆ្នាំ២០២២ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៃខេត្តតាកែវ និងអន្លង់ព្រីង នៃខេត្តកំពត កាលពីខែមករា ឆ្នាំ២០២២ បានបង្ហាញថា សត្វស្លាបចំនួន ៧៨ប្រភេទ ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសត្វស្លាបចំនួន ៥២ប្រភេទ ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានប្រទះឃើញ និងកត់ត្រាទុក។ ក្នុងនោះមានសត្វស្លាបដែលជិតផុតពូជបំផុតចំនួន ១ប្រភេទ គឺចាបព្រៃវែង និងសត្វស្លាបដែលកំពុងរងគ្រោះជាសកល គឺសត្វក្រៀល។

សូមបញ្ជាក់ថា សត្វចាបព្រៃវែង បាននិងកំពុងតែបន្តមានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ រាប់ពាន់ក្បាល ចាប់តាំងពីខែធ្នូ ដល់ខែមេសា ប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីង សហការអនុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា BirdLife និង WWT៕


អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img