23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

និស្សិតស្រីម្នាក់ក្រោយទទួលបានអាហារូបករណ៍ដាក់គោលដៅចង់បើករោងចក្រជួយកសិករខ្មែរ

- Advertisement -spot_img

នៅលើហ្វេសប៉ុកផ្លូវការរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចផ្តល់អាហារូបករណ៏សិក្សាដល់និស្សិតស្រីក្រីក្រម្នាក់ ដែលរស់នៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

កញ្ញាផេង សុភក្រ ដែលជាកូនស្រីច្បងក្នុងគ្រួសារក្រីក្រមួយចំណោមបងប្អូន ៤ នាក់ទៀត បានទទួល អាហារូបករណ៏បន្តការសិក្សានៅសាកលវិទ្យាល័យពីអ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី។

តាមរយៈវីឌីអូនៅលើផេករបស់អ្នកឧកញ៉ា បណ្ឌិតផ្ទាល់ កញ្ញា ផេង សុភក្រ ជា យុវសិស្ស ដែល មានជីវភាពក្រីក្រលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឡើងមកបន្តការសិក្សានៅសាកលវិទ្យាល័យឡើយ។ ដោយសារស្ថានភាព គ្រួសារខ្វះខាតខ្លាំងខាងសេដ្ឋកិច្ច ឪពុកម្តាយជាអ្នកលក់ប្រហិតពេលមានបុណ្យទាន ធ្វើជាអ្នកប្តូរហ្គាស ឬទិញអេតចាយផង ដែលត្រូវរ៉ាប់រ៉ង រកចំណូលមកផ្គត់ផ្គង់ការសិក្សាសម្រាប់កញ្ញា និងប្អូនៗ ហើយ ត្រូវ លៃ សម្រាប់ ការ ចាយវាយខ្លះ ចំណាយលើមុខម្ហូបខ្លះ។

ក្រោយ ពេលទំនេរពីការសិក្សា យុវតី រូបនេះ ត្រូវទៅជួយលក់ប្រហិតឪពុកធ្វើកិច្ចការផ្ទះ និងមើលទុកដាក់ប្អូន ហើយក៏ឆ្លៀតម៉ោងសម្រាប់សិក្សា ព្រោះមិនមានសមត្ថភាពរៀនគួរដូចគេ។ យ៉ាងណាមិញ ក្រោយទទួលបានអាហារូបករណ៏ កញ្ញា នឹងយកចំណេះដឹងមកជួយខ្លួនឯង និងគ្រួសារ និងប្រឹងប្រែងរៀនសូត្រឲ្យបានដល់គោលដៅ ដើម្បីរើបម្រាស់ចេញពីភាពក្រីក្រ។

កញ្ញា ផេង សុភក្របានដាក់ឆន្ទះយ៉ាងមោះមុតថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ ចូលរួមក្នុងកិច្ចការងារអភិវឌ្ឍសង្គម ហើយគោលបំណងមួយទៀតនោះពេលបញ្ចប់ការសិក្សា នឹង ចូលទៅមប្រើការងារនៅក្នុងរោងចក្រផលិតអាហារ ការកែឆ្នៃអាហារ។

និស្សិតរូបនេះបញ្ជាក់ថា «គោលដៅធំជាងគេរបស់ខ្ញុំ ចង់មានរោងចក្រផ្ទាល់ខ្លួនមួយដែលអាចកែឆ្នៃផលិតផលក្នុងស្រុក ដូចជាស្វាយចន្ទី កែវរមៀត និងផលិតក្នុងស្រុកមួយចំនួនទៀត ដែលប្រជានជនជួបបញ្ហាលក់មិនចេញទៅក្រៅ ហើយខ្ញុំចង់ប្រមូលទិញឲ្យក្លាយជាផលិតផលសម្រេច និងនាំចេញទៅក្រៅប្រទេស»។

លោក ឈុន ភិន ដែលត្រូវជាឪពុករបស់និស្សិតរូបនេះ បាននិយាយថា បើទោះមានជីវិភាពក្រីក្រលំបាកយ៉ាងណាក៏ដោយ ក៏លោក តស៊ូបញ្ជូនកូនគ្រប់ៗគ្នាដើម្បីឲ្យទទួលបានចំណេះដឹង មិនចង់ឲ្យកូនមានវិប្បដិសារី ដោយមិនបានរៀនសូត្រដូចគេ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img