30 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

អ៊ុយក្រែនថា រុស្ស៊ី បាញ់រ៉ុកកែតសម្លាប់មនុស្ស ២២នាក់ ក្នុងទិវាឯករាជ្យជាតិ

- Advertisement -spot_img

ក្រុមមន្ត្រីបាននិយាយថា មនុស្សយ៉ាងតិច ២២នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសកាលពីថ្ងៃពុធទី២៤ខែសីហា នៅពេលគ្រាប់រ៉ុកកែតរបស់រុស្ស៊ី វាយប្រហារទីប្រជុំជនអ៊ុយក្រែន និងបានបំផ្លាញរថភ្លើងដឹកអ្នកដំណើរ ខណៈប្រទេសនេះ ប្រារព្ធខួប ៣១ ឆ្នាំ ចាប់តាំងពីការទទួលបានឯករាជ្យ ពីការគ្រប់គ្រងរបស់សូវៀត។

លោកប្រធានាធិបតី Zelensky និយាយថា គ្រាប់រ៉ុកកែតបានវាយប្រហាររថភ្លើងនៅក្នុងទីប្រជុំជន Chaplyne មានចម្ងាយប្រហែល ១៤៥គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Donetsk ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

លោកបាននិយាយក្នុងសុន្ទរកថាជាវីដេអូពេលល្ងាចថា “ទីប្រជុំជន Chaplyne គឺជាការឈឺចាប់របស់យើងនៅថ្ងៃនេះ។ គិតត្រឹមពេលនេះ មានអ្នកស្លាប់ចំនួន២២នាក់ហើយ។ រុស្ស៊ីត្រូវទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាង ដែលខ្លួនធ្វើ”។

ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyក្រោយមក ជំនួយការលោក Zelensky គឺលោក Kyrylo Tymoshenko បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងលើទីប្រជុំជន Chaplyne ចំនួនពីរលើក។ ក្មេងប្រុសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើកដំបូង នៅពេលផ្ទះរបស់គាត់ត្រូវគ្រាប់រ៉ុកកែត ហើយមនុស្ស២១នាក់ បានស្លាប់នាពេលក្រោយ នៅពេលគ្រាប់រ៉ុកកែត វាយប្រហារស្ថានីយរថភ្លើង និងបានដុតបំផ្លាញទូរថភ្លើងចំនួន៥។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

ប្រភព PBS NewsHour ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img