23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ដើមឈើជាច្រើនប្រភេទត្រូវបានដាំឡើងវិញនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចាកចេញ

- Advertisement -spot_img

សៀមរាប៖ ដើមឈើជាច្រើនប្រភេទក្នុងនោះ មានបេងនាងនួនគ្រញូងត្រូវបានអាជ្ញាធរជាតិអប្សរា យកមកដាំដុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ លើទីតាំងដែលប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួនចេញ។

ប្រភពបុគ្គលិកនៃ ក្រុមការងាររបស់អាជ្ញាធរាជាតិអប្សរាបានឱ្យដឹងថា ការដាំដុះដើមឈើឡើងវិញនេះ គឺដាំនៅចំណុចឆកល្វែង ឬកន្លែងដែលត្រូវបានរុះរើសំណង់ តូប ខ្ចុះ ។ដើមឈើដែលត្រូវដាំជាប្រភេទឈើប្រណិតមានដូចជា បេង នាងនួន គ្រញូង កកោះ គគី ធ្នង់ ជាដើម។ដោយឡែកសម្រាប់តំបន់អង្គរ នៅតំបន់ដីដែលដកហូតបានពីប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលនៅលើដីតំបន់នេះ អាជ្ញាធរជាតិអប្សរា តម្រូវឱ្យដាំតែឈើពីរប្រភេទទេ គឺប្រភេទឈើបេង និងគ្រញូង។

គួរបញ្ជាក់ថាចំណុចទីតាំងដែលក្រុមការងារអាជ្ញាធរជាតិអប្សារាដាំដើមឈើឡើងវិញមាននៅជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ នៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img