27.8 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

រុស្ស៊ី ចោទ អ៊ុយក្រែន ថាបានប្រហារជីវិតអ្នកទោសសង្គ្រាមយ៉ាងឃោរឃៅ

- Advertisement -spot_img

ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្របានចោទប្រកាន់អ៊ុយក្រែនថា បានប្រហារជីវិតយ៉ាងព្រៃផ្សៃលើអ្នកទោសសង្គ្រាមរុស្ស៊ីជាង ១០ នាក់ ខណៈទីក្រុងមូស្គូចាត់ទុកថា វាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ដែលបានអូសបន្លាយពេលជិត ៩ ខែមកនេះ ។ការចោទប្រកាន់នេះកើតឡើង បន្ទាប់ពីការលេចធ្លាយវីដេអូបង្ហាញពីទាហានរុស្ស៊ីដេកលើដីនៅទីក្រុង Makiivka ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីបានចុះចាញ់នឹងកងកម្លាំងប្រដាប់អាវុធដែលមាននិមិត្តសញ្ញាអ៊ុយក្រែននៅលើដៃអាវរបស់ពួកគេ ។

បន្ទាប់ មក សំឡេង កាំភ្លើង ស្វ័យ ប្រវត្តិ ក៏បានបន្លឺ ឡើង ហើយសាកសពប្រហែល ១២ ត្រូវបានបង្ហាញ ខណៈគេ មិន ដឹង ច្បាស់ ថា តើ វីដេអូ នោះ ត្រូវ បាន គេ ថត នៅ ពេល ណា ឬ អ្នក ណា ថត វា នោះ ទេ ។

ក្រសួងការពារជាតិបាននិយាយថា “ការសម្លាប់យ៉ាងឃោរឃៅលើទាហានរុស្ស៊ីនេះ មិនមែនជាឧក្រិដ្ឋកម្មសង្គ្រាមលើកទីមួយទេ ហើយក៏មិនមែនជាឧក្រិដ្ឋកម្មសង្រ្គាមតែមួយមុខដែរ” ។

ជាចុងក្រោយក្រសួងការពារជាតិបញ្ជាក់ថា “នេះគឺជាការអនុវត្តជាទូទៅនៅក្នុងកងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានគាំទ្រយ៉ាងសកម្មដោយរដ្ឋាភិបាលទីក្រុងកៀវ ហើយត្រូវបានព្រងើយកន្តើយពីលោកខាងលិច” ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img