មិនមានអ្នកណាម្នាក់ក្នុងចំណោមយើង ចង់បានមិត្តរួមក្រុមដែលខ្វះសុជីវធម៌ មួយថ្ងៃៗអង្គុយតែជជីកកកាយរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកដទៃ ដោយមិនក្រែងចិត្តគេសោះឡើយ។
ក្នុងសង្គម មនុស្សធុននេះ មានច្រើនគគោកសឹងដើរបុក។ ខ្លះ ចូល មក ចង់ ដឹង ខ្លះ ចូល មក រំខាន ប្រសាទ យើង ឯ ខ្លះ ក៏ ទាញ ប្រយោជន៍ ហើយប្រកាសថាខ្លួនមិនខុសក៏មាន។ យ៉ាងណាមិញ រស់ក្នុងសង្គមជាមួយគ្នា និងក្នុងនាមជាមិត្តរួមការងារ ត្រូវចេះ គោរពគ្នាទៅវិញ ទៅមក វានឹងជួយ ឲ្យ បរិយាកាសការងារកាន់តែប្រសើរឡើង។ ជា ពិសេស កាន់តែអំណោយផល ដល់ការកសាងទំនាក់ទំនង និង កិច្ចសហការជាងពេលមុនៗ។
ដូច្នេះ តើយើងអាចដោះស្រាយជាមួយបុគ្គលនោះ ដោយរបៀបណាទើបបានផលលឿនហើយមិនធ្វើឲ្យយើងហត់ចិត្ត ។
១ រក្សាភាពស្ងប់ស្ងាត់ និងកុំបង្ហាញរឿងផ្ទាល់ខ្លួនច្រើន
កាលបើយើង មានរឿងរីករាយយើងអាច នឹងចង់ប្រាប់មិត្តភក្តិជិតស្និទ្ធឲ្យរីករាយជាមួយ ឬអបអរសាទរដែរ ។ ប៉ុន្តែយ៉ាងណាវិញ ប្រសិនបើមិត្តរួមការងារ យើងជាមនុស្សឈ្លើយខ្លាំង។ ដូច្នេះ ចូរព្យាយាមនៅឲ្យស្ងៀមឲ្យមនុស្សប្រភេទនេះ ដឹងពីយើង តិចបំផុតតាមដែលអាចធ្វើទៅបាន។ មនុស្សប្រភេទនេះកាន់តែដឹងពីជីវិតផ្ទាល់ខ្លួនយើងច្រើននោះ នឹងមករំខានអារម្មណ៍ យើងវិញទេ។ អ្នកខ្លះអាច ជជីកសួរចង់ដឹងឮ ឬរហូតដល់លូកលាន់ រឿងផ្ទាល់ខ្លួនរបស់យើងថែមទៀតផង។
ត្រូវគិតថា បើគេជាមនុស្សមានចរិតបែបនេះ ទៅហើយត្រូវគិតមកវិញថាគេនោះជាមនុស្សចូលចិត្ត ប្រព្រឹត្តដោយគ្មានសុជីវធម៌តាំង ពី កំណើតឬ មិនបានទទួលការអប់រំតាំង ពីកំណើតមកទៅហើយ។ កុំយកបញ្ហា ដែលជននោះ បានបង្ក និងដាក់ក្នុង ខ្លួននាំឲ្យមាន អារម្មណ៍មិនល្អ ។ ត្រូវគិតមកវិញថា ពួកគេគ្រាន់តែធ្វើដើម្បី បំពេញចិត្តខ្លួនឯងតែប៉ុណ្ណឹង។ មិនចាំបាច់កាន់ឲ្យជាប់នាំឈឺដៃ ព្រោះវាគ្មានប្រយោជន៍ សម្រាប់យើងក្នុងការយកចិត្តទុកដាក់យើងមិនអាចហាម ឃាត់ទង្វើរបស់មនុស្ស គ្មាន សីលធម៌ បានទេ។ ទុកវាចោល យើងនឹងសប្បាយចិត្តជាងនេះ។
៣ ចែករំលែកជំនាញ/វិធីសាស្រ្តការងារ
នេះជាកន្លែងដែលអ្នកត្រូវតែ អត់ធ្មត់ខ្លាំងបំផុត។ ប៉ុន្តែប្រសិនបើ យើងអាចឆ្លងកាត់ជំហាននេះបាននោះ ជីវិត នឹងកាន់តែងាយស្រួល។ ព្យាយាមបង្រៀន ឬចែករំលែកជំនាញ/វិធីសាស្រ្តការងារតាម ដែលយើងអាចប្រាប់បាន។ នេះជាវិធី ដែលយើងអាច ព្យាយាម ដើម្បីរក្សាមនុស្សនេះចេញ។ នៅពេលដែលពួកគេអាចធ្វើការដោយខ្លួនឯង។ ពួកគេនឹងមិនចាំបាច់រញ៉េរញ៉ៃ ជាមួយអ្នក ញឹកញាប់ ទេ ទោះបីជាពួកគេមិនចេះ គួរសមតាំងពីដើមមកក៏ដោយ។
៤ ជ្រើសរើសផ្តោតលើអ្វីដែលល្អ
អ្នកត្រូវតែរំលឹកខ្លួនឯងថា អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ។ លើសពីនេះ អ្នកមិន អាចគ្រប់គ្រង ឬណែនាំនរណាម្នាក់ មិន ឲ្យ ប្រព្រឹត្តអាក្រក់មកលើយើងបានទេ។ អនុញ្ញាតឲ្យវាកន្លងផុតទៅចូលរួមឲ្យបានតិចបំផុតតាមដែលអាចធ្វើទៅបាន។ ផ្ទុយទៅវិញចូរផ្ដោតទៅលើមនុស្សល្អជុំវិញខ្លួនវិញ ហើយផ្ដោតលើមនុស្សដែលឲ្យតម្លៃលើគំនិត របស់យើង។ មនុស្សគ្រប់គ្នាមានកិត្តិយសបុគ្គល ដែល គ្មានសុជីវធម៌រមែង មិនមានផលចំណេញសម្រាប់ខ្លួនឯង។ គ្មានអ្វីអាចផ្លាស់ប្ដូរពួកគេបានទេ ព្រោះនេះជាចរិតពីកំណើតកែមិនឡើងហ្នឹងឯង។ បើគេនៅតែមករំខាន ត្រូវជូនដំណឹងទៅអ្នកគ្រប់គ្រង ឬចាត់ការចេញឲ្យខ្មាសគេតែម្ដង។
៥ កុំសុំទោសចំពោះរឿងដែលអ្នកមិនបានធ្វើ
សម្រាប់មនុស្សគ្មានសីលធម៌ អ្នកអាចបោះបង់ចោលអ្វីទាំងអស់។ ប៉ុន្តែ កុំ និយាយ ពាក្យ សុំទោស ចំពោះ អ្វី ដែល អ្នក មិន បាន ធ្វើ ឬ ពាក់ព័ន្ធ ជាមួយ ។ ដូចដែលបាននិយាយពីមុន មនុស្ស គ្មានសីលធម៌ មិនខ្វល់ថាអ្នកល្អប៉ុណ្ណាទេ។ ពួក គេ គ្រាន់ តែ សម្ដែង ក្នុង លក្ខណៈ បញ្ច្រាស ដើម្បី មកបំពេញតម្រូវការរបស់ពួកគេ ហ្នឹងឯង។ ប្រសិនបើអ្នកប្រាកដថា អ្នកមិនបានធ្វើអ្វីខុស ឬធ្វើបានល្អហើយ មិនបាច់ទៅខ្វល់ជាមួយ មនុស្សធន់នេះ នាំតែហត់ចិត្តឡើយ។
មនុស្សនេះ និយមតែស្អប់អ្នកណាលើសជាងខ្លួន ល្អជាងខ្លួន ឬយើងមានគេ ចូលចិត្តច្រើន ក៏កើតរោគច្រណែន និយាយដើមគេ ឬ មើលងាយគេមិនដល់ខ្លួន។ តាមពិត បើគិតឲ្យងាយ គឺគេនោះជាមនុស្សបែបនេះ មិនចេះខុសតាំងពីណាពីណីមក ហើយវាជាបញ្ហារបស់គេតាំងពី កំណើតកែលែងឡើងទៅហើយ ។ បើយើងយកខ្លួនទៅបៀត ឬចាប់អារម្មណ៍ ដូចយកអនាគតទៅខាតពេលជាមួយចោលឥតអំពើរ ដែលគ្មានន័យសោះឡើយ៕
ដោយគីរីដងរែក