27 C
Phnom Penh
Saturday, November 23, 2024
- Advertisement -spot_img

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាវាយកូនបាល់ពិភពលោក ដេវីសខាប់ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

- Advertisement -spot_img

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាវាយកូនបាល់ពិភពលោកដេវីសខាប់ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តមអនុប្រធានស.ស.យ.ក. ឯក ឧត្តម សមាជិកគណៈកម្មការកណ្តាល កីឡាករ កីឡាការិនី ភ្ញៀវ កិត្តិយស ជាច្រើននាក់។ នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បាន សម្តែងនូវសេចក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានអ្នកចូលរួមទាំងអស់ ជាពិសេសប្រតិភូទាំង ៨ប្រទេស ដែល មកពី ប្រទេសមីយ៉ាន់ម៉ា, គុយវ៉ែត, កាតា, កៀជីសស្ថាន, ស្រីលង្កា, អ៊ីរ៉ាក់ និងអារ៉ាប់រួម។ ជាមួយគ្នានោះ ឯកឧត្តម ក៏ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំកម្រិតអន្តរជាតិមួយនេះឡើង។

ឯកឧត្តមបានបានមានប្រសាសន៍បន្តថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា គឺជាឱកាសមួយសម្រាប់ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិទាំងអស់ អាចមើលពីកម្ពុជាបច្ចុប្បន្ន ដែលកំពុងរីករាយជាមួយសន្តិភាព និងស្ថិរភាព រួមទាំងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ដោយក្នុងនោះវិស័យអប់រំកាយនិងកីឡាគឺជា វិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងបន្តអភិវឌ្ឍន៍ឥតឈប់ឈរទាំងផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានោះ ឯកឧត្តមបានសំណូមពរឱ្យក្រុមកីឡាករទាំងអស់ចូលរួមប្រកួតប្រជែងក្រោមស្មារតីសាមគ្គីភាព មិត្តភាព និងប្រកាន់ខ្ជាប់ក្រមសីលធម៌កីឡា។ ឯកឧត្តមក៏ជូនពរឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។



ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img