26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា ស្តីពីការបង្កើតទំនាក់ទំនងខេត្ត-ក្រុង សម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងទីក្រុងស៊ែមិន

- Advertisement -spot_img

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងភាគី កម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា ស្តីពីការបង្កើតទំនាក់ទំនងខេត្ត-ក្រុង សម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងស៊ែមិន នៃសាធារណរដ្ឋប្រជាមានិតចិន នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤។

ក្នុងរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមក មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា-ចិន បានត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងបន្តរក្សាទំនាក់ទំនងយ៉ាងយក ចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ របស់ប្រទេសកម្ពុជា-ចិន ត្រូវបានធ្វើការ ផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ ហើយភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ។

ប្រទេសទាំងពីរ ក៏បានចាប់ផ្តើមរួមគ្នា “កសាងសហគមន៍រួមវាសនាតែមួយ” គឺជាមូល ដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការជំរុញទំនាក់ ទំនងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនេះប្រទេសកម្ពុជា បានក្លាយជាសមា ជិក នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» កាលពីឆ្នាំ២០១៦ កម្ពុជាក៏ជាប្រទេសសមាជិកស្ថាបនិក នៃធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី ដែលជាធនាគារដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញវត្ថុទ្រទ្រង់ដល់ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ក្នុងភាពជាសមាជិកនៃគំនិតផ្តួចផ្តើម កម្ពុជាទទួល បានផលប្រយោជន៍ជាច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធនៅក្នុងប្រទេស។ ចាប់ពីឆ្នាំពី២០១៦ ប្រទេសចិន គឺជាប្រទេសនាំមុខគេក្នុងការវិនិ យោគផ្ទាល់នៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថាន ភាព និងការអភិវឌ្ឍរបស់ខេត្ត ជាខេត្តតំបន់ឆ្នេរមានសក្តានុពល ធនធានធម្ម ជាតិដ៏សម្បូរបែបដែលមានអ្នកវិនិយោគ និងអ្នកទេសចរណ៍ជនជាតិ ចិនច្រើនជាងគេ។ មូលដ្ឋាន នៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សា ហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម។ល។ រួមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ទាំងបីប្រភេទដូចជាៈ ប្រព័ន្ធគមនាគមន៍ផ្លូវគោក (មានផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវល្បឿលឿន និងផ្លូវដែក), ផ្លូវអាកាស មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ និងផ្លូវទឹក (កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍជា៣ដំណាក់កាលគឺ៖ ដំណាក់កាលទី១. ឆ្នាំ២០២៤-២០២៧ មានជម្រៅ ទឹក ១៤,៥ម៉ែត្រ នាវាមានចំណុះផ្ទុកទំងន់ ៤.០០០TEUs ស្មើ ៦ម៉ឺនតោនចូលចត។ ទី២.ឆ្នាំ២០២៥-២០២៨ មានជំរៅទឹក ១៦,៥ម៉ែត្រ នាវាមានចំណុះផ្ទុកទំងន់ ១០.០០០TEUs ស្មើនឹង ១២ម៉ឺនតោន និងទី៣. ឆ្នាំ២០២៦-២០២៩ មានជំរៅទឹក ១៧,៥០ម៉ែត្រ នាវាមានចំណុះផ្ទុកទំងន់ ១៥.០០០TEUs ស្មើនឹង ១៦ម៉ឺន តោន ចូលចតបានស្ទើតែ ១០០% នៃនាវាចរាចរណ៍លើពិភពលោក ។

ក្នុងឱកាសនោះ លោកក៏បានផ្តល់លិខិតអញ្ជើញជូន ឯកឧត្តម អភិបាល ខេត្តព្រះសីហនុ ចូលរួមសន្និសីទ តំបន់អាស៊ីខាងកើត និងការចូលរួមតាំងពិព័រណ៍ អន្តរជាតិនៅ ទីក្រុងស៊ែមិន នៅខែឧសភា ឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បានបង្កើតទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាព ជាមួយខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៨ខេត្ត-ក្រុង ដូចជាខេត្ត ជាំងស៊ូ ហៃណាន គួយចូវ ទីក្រុងណាននីង អ៊ូស៊ី និងទីក្រុង ស្សិនជិនជាដើម។ សម្រាប់ថ្ងៃនេះ ខេត្តព្រះសីហនុ និងទីក្រុងស៊ែមិន បានផ្តួចផ្តើមចុះហត្ថលេខា ជាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព ខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img