31 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

ឯកឧត្តម ប្រាជ្ញ ចន្ទ ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤អាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនាឆ្នាំ២០២៤ ប្រសិនបើគ្មានពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់នោះ

- Advertisement -spot_img

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថា ផ្អែកតាមប្រតិទិននៃការបោះឆ្នោត គ.ជ.ប នឹងបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយ ប្រសិនបើគ្មានពាក្យបណ្ដឹងតវ៉ាឬពាក្យបណ្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននេះ លទ្ធផលផ្លូវការអាចនឹងប្រកាសនៅចន្លោះពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២៤។ ឯកឧត្តម ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានគូសបញ្ជាក់ទៀតថា លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានត្រួតពិនិត្យ ផ្ទៀងផ្ទាត់និងបូកសរុបក្នុងរាជធានី ខេត្តដោយ គធ.ខប យ៉ាងត្រឹមត្រូវតាមប្រមាណវិធីដោយដៃ និងតាមកុំព្យូទ័រដែលកំណត់ដោយ គ.ជ.ប ដើម្បី ផ្ញើជូន គ.ជ.ប ដើម្បីពិនិត្យបញ្ជាក់ភាពត្រឹមត្រូវ និងសម្រេចជាលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការ។ ឯកឧត្តម ប្រធាន គ.ជ.ប បានអះអាងថា៖ «ជារួមបរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សាគ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។ យើងអាចចាត់ ទុក ការបោះឆ្នោតនេះជាការប្រព្រឹត្តទៅ ដោយសេរីត្រឹមត្រូវយុត្តិធម៌និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ»។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img