ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៖ ឈានឆ្ពោះទៅសម្រេចភាពសុខដុម តាមរយៈនវានុវត្តន៍” នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Changzhi, ខេត្ត Shanxi នៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីតំណាងរាជ/រដ្ឋាភិបាល និងរដ្ឋសភានៃបណ្តាលប្រទេសក្នុងតំបន់អាស៊ាន រួមជាមួយថ្នាក់ដឹកនាំនៃខេត្ត Shanxi ផងដែរ។
ដោយគិរីដងរែក