28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុងស្រុក ដែលបានបង្កើតឡើង គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចម្រើន

- Advertisement -spot_img

“ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុងស្រុក ដែលបានបង្កើតឡើង គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចម្រើន”។ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។

គួររំលឹកដែរថា ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង០៧ នៃខេត្តក្រចេះ ត្រូវបានធ្វើពិធីប្រកាសសមាសភាពកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img