(កំពង់ធំ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ព្រមទាំងដៃគូពាក់ព័ន្ធនានា ក្នុងខេត្តកំពង់ធំ ស្តីពី «រួមគ្នាបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត» ។
កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក សួន តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក លឹម មិញ នាយកប្រតិបត្តិ នៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា លោកស្រី អយ សត្យា អ្នកដឹកនាំផលប័ត្រ នៃអង្គការ Water.org លោក ងួន រាសី អភិបាលរងខេត្ត តំណាងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោក លោកស្រី ជាមន្ត្រីអមដំណើរនៃក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មន្ត្រីអមដំណើរនៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក រដ្ឋបាលឃុំ/សង្កាត់ រដ្ឋាករទឹកស្អាត ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន បុគ្គលិកសមាគមជាច្រើនរូប។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ជា វ៉េង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍ បានមានប្រសាសន៍លើកឡើងថា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាល ផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្ម ចំពោះក្នុងការបំពេញបេសកកម្មលើវិស័យទឹកស្អាត។ ការជំរុញលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបាន សេវាទឹកស្អាត នៅរដ្ឋបាលថ្នាក់ក្រោមជាតិ មានការចង្អុលណែនាំលើការងារ៥ចំណុច ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ គប្បីចូលរួមអនុវត្ត មានដូចជា៖
(១) ត្រូវរក្សាការពារឱ្យបានគង់វង្សនូវប្រភពទឹកធម្មជាតិដែលមានស្រាប់ និងពង្រីកវិសាលភាព ឬបង្កើត នូវប្រភពទឹកថ្មីសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងការប្រើប្រាស់ផ្សេងៗឱ្យបានគ្រប់គ្រាន់នៅតាម មូលដ្ឋាន។
(២) ត្រូវកៀរគរ និងលើកទឹកចិត្តដល់ផ្នែកឯកជន ក្នុងការវិនិយោគលើវិស័យផ្គត់ផ្គង់ និងផ្តល់សេវា ទឹកស្អាតជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនទាំងនៅទីប្រជុំជន និងទីជនបទ។
(៣) ត្រូវធ្វើផែនការក្នុងការពង្រីកបណ្តាញទឹកស្អាតដើម្បីផ្គត់ផ្គង់ ឆ្លើយតបទៅនឹងតម្រូវការនៃកំណើន ប្រជាសាស្ត្រ និងនគរូបនីយកម្ម។
(៤) ត្រូវចាត់វិធានការ និងរក្សាការពារឱ្យបានគត់មត់នូវដីចំណីផ្លូវ និងចិញ្ចើមផ្លូវដែលជាដីសាធារណៈ របស់រដ្ឋ ដើម្បីប្រើជាប្រយោជន៍ក្នុងការតភ្ជាប់បណ្តាញទឹកស្អាត បណ្តាញខ្សែកាបក្រោមដី បណ្តាញ លូសាធារណៈ ការពង្រីកហេដ្ឋារចនាសម្ព័នរូបវន្តសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
(៥) ត្រូវសហការជាមួយវិស័យឯកជន ជាពិសេសប្រតិបត្តិករទឹកស្អាត ឱ្យចូលរួមក្នុងការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីអាចចែករំលែកព័ត៌មាននានាក្នុងការអភិវឌ្ឍមូល៕











ដោយសំនៀង គិរីដងរែក




