27 C
Phnom Penh
Saturday, November 23, 2024
- Advertisement -spot_img

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលឹក និងដាស់តឿនដល់នគរបាលទាំងអស់កុំឱ្យប្រព្រឹត្តទង្វើទាំងឡាយណាដែលប្រជាពលរដ្ឋមិនគាំទ្រ

- Advertisement -spot_img

ជាការរំលឹកផង និងជាការដាស់តឿនផង ចំពោះកងកម្លាំងនគរបាលកំពុងបំពេញតួនាទីភារកិច្ច ក៏ដូចជាកងកម្លាំងនគរបាល ដែលទើបបញ្ចប់ការសិក្សា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំថា សូមកុំប្រព្រឹត្តទង្វើទាំងឡាយណា ដែលប្រជាពលរដ្ឋមិនគាំទ្រ ពីព្រោះក្នុងរយៈពេលចុងក្រោយនេះមានមន្ត្រីនគរបាលមួយចំនួននៅតែបន្តប្រព្រឹត្តកំហុសដោយចេតនារហូតទទួលទណ្ឌកម្មខាងវិន័យ និងត្រូវបណ្តេញចេញពីក្របខ័ណ្ឌថែមទៀតផង។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាបានមានប្រសាសន៍ថានិស្សិតនគរបាលជ័យលាភី ដែលត្រូវបានប្រកាសតាំងស៊ុបជាមន្ត្រីនគរបាលជាតិ ត្រូវបំពេញតួនាទី ស្របតាមច្បាប់ និងវិន័យនគរបាលជាតិកម្ពុជាពោលគឺត្រូវតែផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋឱ្យ អស់ពីលទ្ធភាព ដោយឯកឧត្តមបានផ្តល់នូវការពន្យល់ងាយៗទៀតថា ឯកសណ្ឋាន រួមទាំងស័ក្តិ លើស្មារបស់មន្ត្រីម្នាក់ៗ មិនមែនស្លៀកពាក់ដើម្បីបង្ហាញអំនួត និងភាពអស្ចារ្យអ្វីនោះទេ ពីព្រោះ ភាពអស្ចារ្យពិតប្រាកដ គឺអាស្រ័យលើគុណភាព នៃការបំពេញការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទៅវិញទេ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img