នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារសមត្ថកិច្ចចម្រុះចុះបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្តគោលដៅចំនួន២ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដោយបានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផល និងបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល។
ក្រុមការងារជំនាញដែលចុះបង្ក្រាបរួមមាន មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំមៀន ស្រុកអូរាំងឪ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមៀន ក្រុមប្រឹក្សាឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ និងកម្លាំងគណៈកម្មការសហគមន៍នេសាទ។
ដោយគិរីដងរែក