28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមដំណើរសម្ដេចធិបតីនាយករដ្ឋមន្ត្រីចុះពិនិត្យតំបន់លិចទឹកដោយជំនន់ទឹកភ្លៀង និងពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ

- Advertisement -spot_img

នៅថ្ងៃសៅរ៍ ៦កើត​ ខែស្រាពណ៍ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១០​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​ បានអញ្ជើញ​អមដំណើរ​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ចុះពិនិត្យ​តំបន់លិចទឹក​ដោយសារជំនន់ទឹកភ្លៀង​ និង​ពិនិត្យវឌ្ឍនភាព​សំណង់ស្ទាក់ទឹកកំពង់គោ​ និង​ការដ្ឋាន​ស្ដារស្ទឹង​ស្លាប់​ ក្នុងភូមិសាស្រ្ដ​ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សូមជម្រាបថា​ គម្រោង​អភិវឌ្ឍន៍ទំនប់​​ស្ទាក់ទឹក​​​​កំពង់គោ​ មាន​ការងារសំខាន់ៗដូចជា​​ ​សាងសង់​សំណង់ស្ទាក់ទឹក​កំពង់គោចំនួន​​ ១កន្លែង​​​ និង​​ស្តារស្ទឹងស្លាប់ប្រវែងប្រមាណ​ ៣០គីឡូម៉ែត្រ​​​។


​គម្រោងនេះ​​​​ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប​ សម្រាប់​បម្រើ​ការ​ស្រោចស្រព​លើ​ផ្ទៃដីបង្កបង្កើនផលកសិកម្ម​​ ដំណាំរួមផ្សំ​គ្រប់ប្រភេទ​ និង​បម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​របស់បងប្អូន​ប្រជាពលរដ្ឋ​​​ នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ​ ដែល​រួមមាន​​​ក្រុងស្ទឹងសែន​ ស្រុក​កំពង់ស្វាយ ​ស្រុកសន្ទុក​ ស្រុកប្រាសាទបល្ល័ង្គ និង​ស្រុកសណ្តាន់។
ទន្ទឹមនឹងនេះ​បាន​​ដើរតួនាទីក្នុងការពង្វាងទឹកដែល​ធ្លាក់ពីប៉ែកខាងលើ​នៃខេត្តព្រះវិហារចូលទៅស្ទឹងសែន និង​ជួយកាត់បន្ថយហានិភ័យនៃការជន់​លិចក្នុង​ក្រុងស្ទឹងសែន និងតំបន់ជុំវិញផងដែរ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img