ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខាសាធារណៈបានលើកឡើងថា អ្វីដែលកូនខ្មែរម្នាក់ៗ ពលរដ្ឋខ្មែរម្នាក់ៗ ជោគជ័យមិនថាក្នុងការសិក្សា មិនថាក្នុងការធ្វើអាជីវកម្ម បង្កើតអាជីវកម្មជោគជ័យគឺជាជោគជ័យរបស់ប្រទេសជាតិ ទាំងមូល ។ ឯកឧត្តមមានប្រសាសន៍ នៅក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដីនិងអភិរក្ស នៅសាកលវិទ្យាល័យអន្តរជាតិ (IU) នាព្រឹកថ្ងៃទី១៥ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា និស្សិតម្នាក់ៗជាផ្នែកមួយក្នុងការចូលរួមសម្រេចចក្ខុវិស័យ ២០៥០ ក្នុងនោះ ភាពជោគជ័យរបស់យើងទាំងអស់គ្នា មិនមែនអាចកាត់ផ្តាច់ដោយឡែកពីភាពជោគជ័យនៃសង្គមជាតិ និងប្រទេស ជាតិឡើយ ព្រោះយើងទាំងអស់គ្នា មានការផ្សារភ្ជាប់អនាគតរបស់ខ្លួន ទៅនឹងអនាគតរបស់ប្រទេស។ឧត្តម ក៏បានបញ្ជាក់បន្ថែមពីការយកចិត្តទុកដាក់ នឹងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានចាត់ទុកធនធានមនុស្សជាអាទិភាពទី១ ដោយបានផ្តល់បរិយាកាសក្នុងការពង្រីកឱកាសជូនយុវជន សិស្ស និស្សិត ដើម្បីអភិវឌ្ឍចំណេះដឹង និងប្រើប្រាស់សមត្ថភាព ក្នុងទិសដៅរួមតែមួយ ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ។
ដោយគិរីដងរែក