28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

អ្នកប្រើប្រាស់កម្មវិធី Microsoft 365 នៅនូវែលហ្សេឡង់ មានបញ្ហាក្នុងការចូលប្រើសេវាកម្ម

- Advertisement -spot_img

អ្នកប្រើប្រាស់កម្មវិធី Microsoft ៣៦៥ នៅនូវែលសេឡង់កំពុងមានបញ្ហាក្នុងការប្រើប្រាស់សាវាកម្មមួយនេះ ។នេះបើតាមក្រុមហ៊ុន Microsoft បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការបើកសេវាកម្មផ្ទាំងថ្មីរួមទាំង Exchange online កំពុងជួបការលំបាកក្នុងការចូលប្រើប្រាស់។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថាមានអ្នកប្រើប្រាស់ប៉ុន្មាននាក់ដែលរងផលប៉ះពាល់នោះទេ។

ពួកគេបាននិយាយថា ខ្លួនបាននឹងកំពុងប្តូរយុទ្ធសាស្ត្រទៅកាន់ហេដ្ឋារចនាសម្ព័ន្ធថ្មីជំនួស ហើយកំពុងចាប់ផ្តើមមើលឃើញការកែលម្អសមត្ថភាពសេវាកម្មមួយនេះ។ ពួកគេបានបន្តថា ” ខ្លួនកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណមូលហេតុនៃបញ្ហាបណ្តាញនេះ” ។

គួរបញ្ជាក់ផងដែរថាបញ្ហានេះកើតឡើង ជាងពីរសប្តាហ៍មកហើយបន្ទាប់ពីមានកំហុសនៅក្នុងកម្មវិធីសុវត្ថិភាពអ៊ីនធឺណិតដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរបស់ CrowdStrike ដែលបណ្តាលឱ្យមានការដាច់ប្រព័ន្ធបច្ចេកវិទ្យារីករាលដាលដ៏ធំបំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះសម្រាប់ក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ MicrosoftWindows។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img