31 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

អ្នកប្រកបសេវាទូកទេសចរណ៍ខេត្តកំពត តុបតែងទូកដើម្បីទាក់ទាញភ្ញៀវឱ្យជិះលេងកម្សាន្តឡើងវិញ

- Advertisement -spot_img

កំពត៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ និងដោយសារទូកទេសចរណ៍បានប្តូរទីតាំងទៅត្រើយខាងលិចព្រែកកំពតផង បានធ្វើភ្ញៀវទេសចរណ៍ពីបណ្តាខេត្តផ្សេងៗ ពិបាកស្វែងរកសេវាកម្មជិះទូកលេងកម្សាន្ត ដែលធ្វើឱ្យចំនួនភ្ញៀវបានធ្លាក់ចុះច្រើន ជាក់ស្តែងក្នុងឱកាសចូលឆ្នាំចិននេះ។ អាជីវករម្ចាស់ទូកទេសចរណ៍ជាច្រើន បាននឹងកំពុងខិតខំតុបតែងកែលម្អ និងពង្រឹងសេវាកម្មរបស់ខ្លួនដើម្បីទាក់ទាញភ្ញៀវឡើងវិញ។

លោក មាស រីម ម្ចាស់ទូកណាហ្គា បានឱ្យដឹងថា ក្រោយពីបើកប្រទេសឡើងវិញ ទេសចរក្នុងស្រុកមិនសូវធ្លាក់ចុះប៉ុន្មានទេ ប៉ុន្តែទេសចរបរទេសបានធ្លាក់ចុះ។ ដូចនេះទើបតែពេលនេះមានជាបណ្តើរៗឡើងវិញ ដោយកាលពីមិនទាន់មានជំងឺកូវីដ-១៩ ទេសចរជាតិ និងអន្តរជាតិ និយមជិះទូកច្រើន ហើយទូកមួយជួនកាលដាក់មនុស្សជិត១០០នាក់ ហើយមួយល្ងាចអាចចេញទូកយ៉ាងហោចក៏បានពីរជើងដែរ។ ដោយឡែកចូលឆ្នាំចិនឆ្នាំ២០២២ ខេត្តកំពត មានភាពស្ងប់ស្ងាត់ភ្ញៀវជាងរាល់ឆ្នាំ ចំណែកឯភ្ញៀវទេសចរដែលមកជិះទូកកម្សាន្តក៏មានតិចដែរ។

ម្ចាស់ទូកណាហ្គារូបនេះ បានបន្តថា មូលហេតុនៃការធ្លាក់ចុះភ្ញៀវមានកត្តា២យ៉ាងគឺ ទី១ អាចបណ្តាលមកពីសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងទី២ ដោយសារអ្នកទេសចរណ៍ត្រូវបានប្តូរទីតាំង ពីត្រើយខាងកើតមកត្រើយខាងលិចព្រែកកំពត ដែលធ្វើឱ្យភ្ញៀវពិបាករកផ្លូវធ្វើដំណើរមកកាន់ទីតាំងចំណតទូកទេសចរណ៍។ តែទោះជាយ៉ាងណាក៏ដោយ អាជីវករដែលប្រកបរបរទូកទេសចរណ៍ទាំងអស់ នៅតែបន្តខិតខំរៀបចំតុបតែង និងពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យជិះទូកលេងកម្សាន្តច្រើនឡើងវិញក្នុងពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះ មន្ត្រីជំនាញមន្ទីរទេសចរណ៍ បានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនយប់ថ្ងៃទីមួយ ភ្ញៀវទេសចរមិនទាន់មកច្រើនទេ។ ចំពោះសេវាកម្មទេសចរណ៍ដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរដែលកម្សាន្តខេត្តកំពតនៅពេលល្ងាច និងពេលយប់នោះគឺ ការជួបជុំ ជិះទូក និងទទួលទានអាហារលើទូកទេសចរណ៍ដើម្បីទៅមើលអំពិលអំពែក និងថ្ងៃលិច៕

អត្ថបទ និងរូបភាព ដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img