សំណាងពិតជាមើលមិនឃើញមែន! មិនទាន់បានប៉ុន្មានថ្ងៃផង ក្រោយពីរកឃើញអ្នកឈ្នះរង្វាន់ធំទី១ ទឹកប្រាក់២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា ក៏ស្រាប់តែបានរកឃើញបុរសកំពូលសំណាងម្នាក់ទៀតដែលគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។
អ៊ុំប្រុសកំពូលសំណាងនេះ មានឈ្មោះ ជ្រះ ឆាត រស់នៅខេត្តបន្ទាយមានជ័យបានគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ ភ្លាមៗនោះ គាត់ត្រែកអរជាខ្លាំងរហូតទប់ចិត្តមិនបានក៏យំតែម្តង ព្រោះមិននឹកស្មានថាលាភធំបែបនេះធ្លាក់មកលើខ្លួនគាត់នោះទេ។
អ្នកឈ្នះទី២នេះបានទិញស្រាបៀរ កម្ពុជាចំនួនកន្លះកេស ដើម្បីពិសាជុំគ្នាជាមួយបងប្អូន រួចក៏ត្រូវប៉ាន់គាស់ចំក្រវិលកំប៉ុងឈ្នះរង្វាន់ធំទឹកប្រាក់២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ ពិតជាសំណាងខ្លាំងបំផុត!
គាត់និយាយទាំងក្តុកក្តួលក្នុងចិត្តថា៖ «ខ្ញុំទិញស្រាបៀរ កម្ពុជាកន្លះកេស មកផឹកជាមួយបងប្អូន ចៃដន្យអ្វី ថ្ងៃនេះមានលាភធំគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារនៅកំប៉ុងទី៦។ ខ្ញុំនិយាយមិនចេញនោះទេ មិននឹកស្មានថាខ្ញុំមានវាសនាឈ្នះប្រាក់ច្រើនដល់ម្លឹងនោះទេ »។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បងប្រុសកំពូលសំណាងម្នាក់រស់នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលក៏បានឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីការគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជាផងដែរ។
តើអ្នកណានឹងមានសំណាងបន្ទាប់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា?
ទិញស្រាបៀរ កម្ពុជាថ្ងៃនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារចំនួន៥ រង្វាន់ជារៀងរាល់ខែ ឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មី ២០២៣ គ្រឿង រង្វាន់សាច់ប្រាក់ជាច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ស្រាបៀរ កម្ពុជាជាច្រើនលានកំប៉ុង។
ស្រាបៀរ កម្ពុជា ផលិតឡើងដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត! កាន់តែគាស់ កាន់តែឈ្នះ!
ពិសាដោយការទទួលខុសត្រូវ!



ដោយគីរីដងរែក




