29.5 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

អ្នកជំនាញ UN ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ ត្រូវបានគំរាមកំហែង

- Advertisement -spot_img

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែល បានបោះពុម្ពរបាយការណ៍ថា អ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា អំឡុងពេលយុទ្ធនាការយោធាប្រឆាំងក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃទី27 ខែមីនាថា លោកស្រីបានទទួលការគំរាមកំហែង ពេញមួយអាណត្តិរបស់លោកស្រី។ លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ West Bank និង Gaza បានបង្ហាញរបាយការណ៍មួយដែលមានចំណងជើងថា Anatomy of a Genocide ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN កាលពី ថ្ងៃអង្គារ ដែលអ៊ីស្រាអែលបានបដិសេធទាំងស្រុង។

នៅពេលសួរថា តើការងារលើរបាយការណ៍នេះ ធ្វើឱ្យលោកស្រីទទួលបានការគំរាមកំហែង? លោកស្រី Albanese បាននិយាយថា “ចា ខ្ញុំបានទទួលការគំរាមកំហែង។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំមិនគិតថាត្រូវប្រុងប្រយ័ត្នបន្ថែមទេ”។ លោកស្រី ជាជនជាតិអាល់បានីដែលកាន់តំណែងតាំងពីឆ្នាំ2022 ប៉ុន្តែលោកស្រីក៏មិនបាននិយាយថាអ្នកណាជាអ្នកគំរាមនោះដែរ។ លោកស្រីបាននិយាយថា «វាជាពេលវេលាដ៏លំបាកមួយ។ ខ្ញុំតែងតែត្រូវបានគេវាយប្រហារតាំងពីដើមអាណត្តិមក»។

អ៊ីស្រាអែលបាននិយាយទាស់នឹងជនជាតិអាល់បានី ដោយនិយាយថា លោកស្រីកំពុងធ្វើឱ្យមានភាពស្របច្បាប់ចំពោះការបង្កើត និងអត្ថិភាពនៃរដ្ឋអ៊ីស្រាអែល។ លោកស្រី Albanese បាននិយាយថាការរកឃើញដ៏សំខាន់មួយរបស់លោកស្រី គឺថ្នាក់ដឹកនាំ យោធា និងទាហានអ៊ីស្រាអែលមានចេតនាប៉ុនប៉ងធ្វើអំពើហិង្សាប្រល័យពូជសាសន៍ស្របច្បាប់ លើប្រជាជនប៉ាឡេស្ទីន។ការសន្និដ្ឋានសមហេតុផលតែមួយគត់ ដែលអាចទាញចេញពីការបង្ហាញគោលនយោបាយនេះ គឺជាគោលនយោបាយរដ្ឋរបស់អ៊ីស្រាអែល អំពីអំពើហិង្សាប្រល័យពូជសាសន៍ ចំពោះប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ បេសកកម្មការទូតរបស់អ៊ីស្រាអែលនៅទីក្រុងហ្សឺណែវ បាននិយាយថា ការប្រើពាក្យប្រល័យពូជសាសន៍ គឺ “មិនសមហេតុផលទេ” ហើយសង្គ្រាម គឺប្រឆាំងក្រុមហាម៉ាស មិនមែនប្រឆាំងជនស៊ីវិលប៉ាឡេស្ទីនទេ។ ទស្សនៈដែលបង្ហាញដោយអ្នករាយការណ៍ពិសេស មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃស្ថាប័នពិភពលោកទាំងមូលទេ៕

ប្រភព The Business Standard ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img