(អ៉ីស្តង់ប៊ូល)៖ កីឡាករចាំទី Ahmet Eyup បានទទួលមរណភាព ក្រោមគំនរអគារ ក្រោយជួបគ្រោះរញ្ជួយដីនៅប្រទេសកំណើតតួកគី។ នេះបើតាមការបញ្ជាក់ពីក្លិប Yeni Malatyaspor។
ក្លិប Yeni Malatyaspor បានបង្ហាញនៅលើបណ្តាញសង្គម Twitter ថា «កីឡាករបស់យើង Eyup បានទទួលមរណភាពហើយ ក្រោយជាប់ក្នុងគំនរដួលរលំនៃអគារ ដែលបង្កដោយគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទ។ អ្នកជាមនុស្សល្អម្នាក់ ដោយពួកយើងមិនអាចបំភ្លេចបានទេ»។
គួររំលឹកផងថា កីឡាករចាំទីសញ្ជាតិតួកគី វ័យ ២៨ឆ្នាំ Ahmet Eyup បានចាប់ផ្តើមអាជីពជាអ្នកចាំទីតាំងពីឆ្នាំ២០០៧ បានលេងឲ្យក្លិបជាច្រើនមានដូចជា Gaziantepspor, Bugsasspor, Osmaslispor, Umraniyespor និងចុងក្រោយក្លិប Yeni Malatyaspor លេងនៅលីគទី២ ដែលលោកទើបលេងបាន ៦ប្រកួត មុនពេលជួបគ្រោះថ្នាក់ដល់ជីវិតបែបនេះ៕


ប្រភព BBC Sport ប្រែសម្រួលដោយគិរីដងរែក




