25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

អ្នកចាត់ការ Chelsea លោក Potter ថា គ្រួសាររបស់លោក បានទទួលការគំរាមសម្លាប់

- Advertisement -spot_img

(ឡុងដ៍)៖ អ្នកចាត់ការក្លិប Chelsea លោក Graham Potter និងគ្រួសាររបស់លោក បានទទួលការគំរាមសម្លាប់ ដោយអនាមិក បន្ទាប់ពីដំណើរការលទ្ធផលមិនល្អរបស់ក្លិប ដែលលេងនៅលីគ Premier League , នេះបើតាមសម្តីលោក បានលើកឡើង ហើយត្រូវបានចុះផ្សាយដោយព័ត៌មាន CNA នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១០ ក្នុងតារាង ដោយបានឈ្នះត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៤ប្រកួតចុងក្រោយរបស់ពួកគេ និងរកគ្រាប់បាល់បានតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ។

«ដូចដែលខ្ញុំមានការគាំទ្រ, ខ្ញុំក៏មាននូវអ៊ីម៉ែលដែលអាក្រក់មួយចំនួនផងដែរ ដែលចង់ឲ្យខ្ញុំស្លាប់ និងចង់ឲ្យកូនៗរបស់ខ្ញុំស្លាប់, ដូច្នេះពិតណាស់ វាមិនរីករាយក្នុងការទទួលនោះទេ» នេះបើតាមសម្តីបុរសវ័យ ៤៧ឆ្នាំ ដែលជាអតីតអ្នកចាត់ការក្លិប Brighton & Hove Albion បានលើកឡើង។

សូមជម្រាបថា ចាប់តាំងពីលោក Potter បានចូលដឹកនាំក្លិប កាលពីខែកញ្ញា ឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញ លោក Thomas Tuchel នោះ ក្លិបChelsea បានឈ្នះតែ៩ប្រកួតក្នុងចំណោម ២៥ប្រកួតរបស់ពួកគេ៕

ប្រភព AP News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img