តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខបានចេញការសុំទោស បន្ទាប់ពីពោលពាក្យមិនសមរម្យលើការប្រៀបធៀបភាពខុសគ្នារវាងប្លុកអឺរ៉ុប និងពិភពលោកខាងក្រៅ ។
អ្នកការទូតរូបនេះបានធ្វើការកត់សម្គាល់ដ៏ចម្រូងចម្រាសកាលពីសប្តាហ៍មុន ខណៈពេលកំពុងថ្លែងនៅក្នុងពិធីសម្ពោធសាលាការទូតអឺរ៉ុបថ្មីនៅទីក្រុង Bruges ប្រទេសបែលហ្សិក ។ លោក Borrell បាននិយាយថា ជនជាតិអឺរ៉ុបរស់នៅក្នុង “សួនច្បារ” ខណៈដែលពិភពលោកខាងក្រៅភាគច្រើនគឺដូចជា “ព្រៃ” ។
ទោះជាយ៉ាងណាក៏ដោយ លោកបានអះអាងថា ការពោលពាក្យប្រៀបធៀបរវាងប្លុកអឺរ៉ុប និងពិភពលោកខាងក្រៅរបស់គាត់ដែលសំដៅទៅនឹង “សួនច្បារ និងព្រៃ” មិនមានបំណងធ្វើឲ្យមានការរើសអើងជាតិសាសន៍ណាមួយឡើយ ។
គួរបញ្ជាក់ថា ការ អត្ថាធិប្បាយរបស់លោក Borrell បាន បង្ក ឲ្យមានការ ខឹងសម្បារ ទាំង តាម អ៊ីនធឺណិត និង អ្នក ការទូតនៅជុំវិញ ពិភពលោក ខណៈដែលកាលពីពេលថ្មីៗនេះ អារ៉ាប់រួមបានហៅអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះថា បង្កឲ្យមានការរើសអើងកាន់តែអាក្រក់ៗនៅទូទាំងពិភពលោក ៕



ប្រែសម្រួលដោយគីរីដងរែក




