29.4 C
Phnom Penh
Thursday, October 29, 2026
- Advertisement -spot_img

អ៊ុយក្រែន នឹងត្រូវរុស្ស៊ីកម្ចាត់ បើគ្មានជំនួយសព្វាវុធជាបន្ទាន់ពី លោកខាងលិច

- Advertisement -spot_img

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែកុម្ភៈថា រុស្ស៊ី អាចកម្ចាត់អ៊ុយក្រែន ប្រសិនបើលោកខាងលិច និងសម្ព័ន្ធមិត្តរបស់ខ្លួន មិនផ្តល់ជំនួយយោធាបន្ទាន់ដល់ទីក្រុងកៀវទេនោះ។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda
នៅពេលសួរថាតើរុស្ស៊ីអាចឈ្នះសង្គ្រាមលុកលុយដែរឬទេនោះ លោក Duda បានប្រាប់កាសែតបារាំងថា “មែនហើយ រុស្ស៊ី អាចឈ្នះ ប្រសិន បើអ៊ុយក្រែន មិនទទួលបានជំនួយជាបន្ទាន់ទេនោះ”។

មេដឹកនាំប៉ូឡូញបានបន្ថែមថា បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត គួរតែបញ្ជូនសម្ភារយោធាទៅឲ្យអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បាននិងកំពុងផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវប្រព័ន្ធសព្វាវុធជាច្រើនប្រភេទ រួមទាំងខែលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតពហុមុខងារ រថក្រោះ កាំភ្លើងធំបាញ់ដោយខ្លួនឯង និងកាំភ្លើងប្រឆាំងយន្តហោះផងដែរ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅខែមេសាឆ្នាំ២០២២ ទីក្រុងមូស្គូបានផ្ញើលិខិតទៅប្រទេសជាសមាជិកអង្គការណាតូ ដែលថ្កោលទោសជំនួយយោធារបស់ពួកគេដល់ទីក្រុងកៀវ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា រាល់ការដឹកជញ្ជូនអាវុធនៅលើទឹកដីអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងរុស្ស៊ី៕

ប្រភព Critical Threat ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img