រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំងថា រដ្ឋាភិបាលអ៊ុយក្រែនគឺមិនជំទាស់ឡើយចំពោះបំណងចរចាសន្តិភាពជាមួយក្រុងមូស្គូ ។
ជាមួយគ្នានោះ លោក Kuleba បន្ថែមថា ដើម្បីឲ្យកិច្ចចរចាកើតឡើងបាន រុស្ស៊ីគួរតែបញ្ឈប់ការយល់ច្រឡំការចរចាជាមួយការដាក់ឱសានវាទទៀតទៅ ហើយសន្តិភាពដែលត្រឹមត្រូវ គឺត្រូវចាប់ផ្តើមជាមួយការស្តារឡើងវិញពេញលេញនៃបូរណភាពទឹកដីរបស់អ៊ុយក្រែន ។
ទន្ទឹមនោះ នៅក្នុងកិច្ចប្រជុំកំពូល G20 លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក៏បានបញ្ជាក់ផងដែរពី សន្តិភាពពិភពលោក និងបង្ហាញពីឆន្ទៈ ក្នុងការឆ្ពោះទៅរកកិច្ចចរចារ ប៉ុន្តែ លោកមិនចង់ ចុះកិច្ចព្រមព្រៀងណាមួយ ដែលប្រឆាំងនឹងផលប្រយោជន៍អ៊ុយក្រែនឡើយ ៕



ប្រែសម្រួលដោយគីរីដងរែក




