(កៀវ)៖ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា អ៊ុយក្រែននឹងធ្វើមាតុភូមិនិវត្តន៍កងទ័ព និងឧបករណ៍យោធារបស់ខ្លួន ក្នុងនោះរួមមានទាំងឧទ្ធម្ភាគចក្រដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក និងអឺរ៉ុប ឲ្យត្រលប់ចូលមាតុប្រទេសវិញ ដើម្បីពង្រឹងការការពារប្រទេស ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃអង្គារ ទី០៨ មីនា ដោយកោះហៅកងកម្លាំងរក្សាសន្តិភាពទាំងអស់ឲ្យត្រលប់ចូលប្រទេសវិញ ដើម្បីជួយក្នុងកិច្ចប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
គួរបញ្ជាក់ថា កងទ័ពរុស្ស៊ីបានចូលលុកលុយប្រទេសអ៊ុយក្រែនជិតពីរសប្តាហ៍មកហើយ ដោយបានបាញ់ផ្លោង ទម្លាក់គ្រាប់បែក និងឡោមព័ទ្ធទីក្រុង និងទីប្រជុំជនរបស់អ៊ុយក្រែន ដោយបង្ខំមនុស្សជាង២លាននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារភៀសខ្លួនចេញពីប្រទេស៕
ប្រភពដោយ៖ BBC
បកប្រែក្រៅផ្លូវកាដោយ៖ លោក អុឹម សុផាត
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក