25.8 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

អ៊ុយក្រែនអះអាង៖ រុស្ស៉ី សម្លាប់មនុស្ស១០នាក់ ក្នុងទីក្រុងខឺសុន

- Advertisement -spot_img

(កៀវ)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីលើទីក្រុងខឺសុន (Kherson) ដែលអ៊ុយក្រែនទើបតែដណ្ដើមបានមកវិញកាលពីពេលថ្មីៗនេះ បានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ និងរបួស៥៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០២២។

អាជ្ញាធរអ៊ុយក្រែនបានថ្កោលទោស ចំពោះការវាយប្រហាររបស់រុស្ស៉ីកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយចាត់ទុកថាជាទង្វើសម្លាប់មនុស្សជាការកម្សាន្ត។ ប៉ុន្តែ ក្រុមមន្ត្រី លើកបន្ដុបដោយរុស្ស៉ីបានចោទប្រកាន់ថាកងកម្លំាំងអ៊ុយក្រែនខ្លួនឯងជាអ្នកដឹកនាំការវាយប្រហារខាងលើ ដើម្បីទម្លាក់កំហុសលើរុស្ស៉ី។

បច្ចុប្បន្ន រុស្ស៉ីគ្រប់គ្រងតំបន់ខឺសុនភាគច្រើន តែមិនមែនទាំងស្រុងនោះទេ បន្ទាប់ពីអ៊ុយក្រែនវាយដណ្ដើមបានទីក្រុងខឺសុន ដែលជារដ្ឋធានីនៃតំបន់មួយនេះមកវិញ កាលពីខែវិច្ឆិកាកន្លងទៅ។

គួរបញ្ជាក់ថា ក្រោយត្រឡប់ពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាទីដែលលោកទទួលបានជំនួយអាវុធបន្ថែមពីរដ្ឋបាលលោក ចូ បៃដិន លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះនូវរូបភាពបង្ហាញពីទិដ្ឋភាពនៅក្នុងទីក្រុងខឺសុន ដោយរថយន្ដជាច្រើនគ្រឿងត្រូវភ្លើងឆេះ បង្អួចអគារនានារងការបំផ្លិចបំផ្លាញ និងសាកសព មនុស្សផងដែរ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img