24.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

អ៊ុយក្រែនមានអំពើពុករលួយ អំឡុងប្រទេសមានសង្គ្រាម

- Advertisement -spot_img

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនជាច្រើននាក់ ត្រូវបានរដ្ឋាភិបាលរបស់ប្រទេសនេះ បណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារទី២៤ខែមករា។

ការរុះរើដែលកំពុងបន្ត ត្រូវបានប្រកាសដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់គាត់។

រដ្ឋាភិបាលបានបណ្តេញអនុរដ្ឋមន្ត្រីការពារជាតិលោក Vyacheslav Shapovalov, អនុរដ្ឋមន្ត្រីគោលនយោបាយសង្គមលោក Vitaly Muzychenko ក៏ដូចជាអនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ចំនួនពីររូបគឺលោក Vyacheslav Negoda និងលោក Ivan Lukerya។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Vyacheslav Shapovalov
ការបណ្តេញលោក Shapovalov គឺដោយសារតែរឿងអាស្រូវពុករលួយនៅក្នុងក្រសួង ខណៈមានការចោទប្រកាន់ថា ក្រសួងបាននិងកំពុងទិញស្បៀងសម្រាប់កងទ័ព ក្នុងតម្លៃខ្ពស់កប់ពពក។

ក្រៅពីមន្ត្រីខាងលើរដ្ឋាភិបាលក៏បានបណ្ដេញ ប្រធានរដ្ឋបាលយោធាក្នុងតំបន់ជាច្រើនរូបរួមទាំងលោក Aleksey Kuleba ប្រចាំ តំបន់កៀវផងដែរ។

អគ្គរដ្ឋអាជ្ញារងលោក Aleksey Simonenko បានក្លាយជាជនរងគ្រោះម្នាក់ទៀតនៃការរុះរើដែលកំពុងបន្តនេះ ហើយក៏ត្រូវបានបណ្តេញចេញកាលពីថ្ងៃអង្គារផងដែរ។

មន្ត្រីរូបនេះមានជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវជាសាធារណៈ កាលពីដើមខែនេះ បន្ទាប់ពីបានចំណាយពេលសប្បាយរីករាយនៅថ្ងៃ ចូល ឆ្នាំថ្មីក្នុងប្រទេសអេស្ប៉ាញ។

ក្រៅពីធ្វើឲ្យគេមិនសប្បាយចិត្តដោយសារការសម្រាកលំហែកាយនៅរមណីយដ្ឋានបរទេសក្នុងអំឡុង ពេលប្រទេសមានជម្លោះយោធា ជាមួយរុស្ស៊ីមន្ត្រីរូបនេះក៏បានប្រឈម នឹងការចោទប្រកាន់អំពើពុក លួយផងដែរ៕

ប្រភព NY Times ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img