28.1 C
Phnom Penh
Wednesday, July 30, 2025
- Advertisement -spot_img

អ៊ុយក្រែនទទូលបានយន្ដហោះចម្បាំង F-16 ពីហូឡង់ និងដាណឺម៉ាក

- Advertisement -spot_img

ហូឡង់ និងដាណឺម៉ាក បានសន្យាថានឹងផ្គត់ផ្គង់យន្ដហោះចម្បាំង F-16 សម្រាប់អ៊ុយក្រែន ដោយយន្ដហោះចម្បាំងនេះ៦គ្រឿងដំបូងអាចនឹង ត្រូវប្រគល់ នាឱកាសចូលឆ្នាំសកលខាងមុខ។

ការប្រកាសពីការផ្ដល់យន្ដហោះចម្បាំង F-16 នេះធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសហូឡង់ និងដាណឺម៉ាកដែលប្រទេសទាំង២នេះជាសមាជិកនៃបក្ស សម្ព័ន្ធយោធា NATO អំឡុងការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក ម៉េត ហ្វ្រេដឺរីគសិន (Mette Frederiksen) បានឱ្យដឹងថាដាណឺម៉ាកនឹងផ្ដល់យន្ដហោះចម្បាំង F-16 ចំនួន ១៩គ្រឿង ហើយក្នុងនោះ យន្ដហោះចម្បាំង ៦គ្រឿងដំបូងនឹងត្រូវដឹកបញ្ជូនទៅឱ្យអ៊ុយក្រែននាកាសចូលឆ្នាំសកលខាងមុខ និង៨គ្រឿងនឹងត្រូវប្រគល់ក្នុងឆ្នាំ២០២៤ រីឯ ៥គ្រឿងទៀតត្រូវប្រគល់នៅឆ្នាំបន្ទាប់។ ចំណែក ហូឡង់វិញមានយន្ដហោះចម្បាំង F-16 ចំនួន៤២គ្រឿង ប៉ុន្តែមិនទាន់ធ្វើការសម្រេចចិត្តថាតើត្រូវប្រគល់ យន្ដហោះចម្បាំងទាំងអស់នេះតែម្ដងទៅឱ្យអ៊ុយក្រែន ដែរឬក៏យ៉ាងណានោះទេ។

ការសន្យាផ្ដល់យន្ដហោះចម្បាំង F-16 ទៅ ឱ្យអ៊ុយក្រែនខាងលើ គឺជាការប្ដេជ្ញាចិត្តប្រាកដប្រជាដំបូងបំផុត និងកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បើកភ្លើងបៃតងឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនអាចបញ្ជូន F-16 ទៅឱ្យទីក្រុងកៀវ នៅពេលដែលពីឡុតអ៊ុយក្រែនត្រូវបានបណ្ដុះបណ្ដាល រួចរាល់៕

ប្រភព YouTube ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img