36.5 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

អ៊ីរ៉ង់ផ្គត់ផ្គង់មីស៊ីល និងដ្រូន បន្ថែមទៀត ទៅឲ្យ រុស្ស៊ី

- Advertisement -spot_img

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីផ្គត់ផ្គង់មីស៊ីលបាញ់ចេញពីដីគោក និងយន្តហោះគ្មានមនុស្សបើកបន្ថែមទៀត រួមទាំងដ្រូនប្រភេទ “kamikaze” ដែលវាយប្រហារប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។


យោងតាម Reuters, កិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់នៅថ្ងៃទី ៦ខែតុលា ពេលដែលអនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ លោក Mohammad Mokhber, មន្ត្រីជាន់ខ្ពស់ពីររូបមកពីកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ និងមន្ត្រីម្នាក់មកពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូល បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយរុស្ស៊ីអំពីការចែកចាយសព្វាវុធ។

Reuters បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ ដែលបាននិយាយក្នុងដំណើរទស្សនកិច្ចនោះថា “រុស្ស៊ីបានស្នើសុំដ្រូនបន្ថែមទៀត និងមីស៊ីលផ្លោង ជាពិសេសគ្រួសារមីស៊ីល Fateh និង Zolfaghar”។

មីស៊ីល រយៈ ចម្ងាយ ខ្លី ទាំង ពីរ នេះ មាន សមត្ថភាព បាញ់ ចំ គោលដៅ នៅ ចម្ងាយ ៣០០ គីឡូម៉ែត្រ និង ៧០០ គីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់កាលពីថ្ងៃអង្គារ បានបដិសេធម្តងហើយម្តងទៀតចំពោះការលក់យន្តហោះដ្រូនទៅឲ្យរុស្ស៊ី ហើយបានអំពាវនាវឲ្យមានកិច្ចពិភាក្សាជាមួយអ៊ុយក្រែនដើម្បី ដោះស្រាយការចោទប្រកាន់នេះ។

ប៉ុន្តែទន្ទឹមគ្នានេះ ទីក្រុងតេហេរ៉ង់អះអាងថា ខ្លួនមានសិទ្ធិពេញលេញក្នុងការលក់អាវុធទៅបរទេស ចាប់តាំងពីការរឹតបន្តឹងលើការលក់អាវុធ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បានផុតកំណត់ទៅហើយកាលពីឆ្នាំ២០២០។

យ៉ាងណាក្តី សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេសបាននិយាយថា ការលក់មីស៊ីល នឹងបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ៕

ប្រភព Reuter ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img