22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

អោយតែមានឪកាសដីវត្តក៏រំលោភយកដែរ !!!! មិនខ្លាចបាបផង រឿងអីខ្លាចឯកឧត្តម គួច ចំរើន !!!!!

- Advertisement -spot_img

បុគ្គលឈ្មោះ សុខ សុផល ហ៊ានយកគ្រឿងចក្រទៅឈួសឆាយរំលោភយកដីវត្តទៀតហើយ! ដោយមិនខ្លាចប្រសាសន៍ឯកឧត្តម គួច ចំរើន

ព្រះសីហនុ ៖ កន្លងមក ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ធ្លាប់ព្រមានធ្ងន់ៗទៅបុគ្គលទាំងឡាយណាដែលដែលហ៊ានរំលោភយកដីរបស់វត្តនោះគឺលោកនឹងអនុវត្តច្បាប់ដោយមិនលើកលែងឲ្យជាដាច់ខាត។ ការលើកឡើងយ៉ាងដូច្នេះនៅពេលដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីដោះស្រាយបញ្ចប់ករណីដែលមានជនខិលខូចចំនួន៥នាក់ បានឃុបឃឹតគ្នារៀបជាប្រព័ន្ធក្នុងគោលបំណងលេបត្របាក់យកដីគរុភណ្ឌរបស់វត្តព្រៃប្រសិទ្ធី យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងវត្តព្រៃប្រសិទ្ធី ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាពេលកន្លងទៅ។

ឯកឧត្តម គួច ចំរើន បានសង្កត់ធ្ងន់ថា ព្រោះតែការទទួលស្គាល់កំហុសឆ្គងព្រមទាំងប្រគល់ឯកសារក្លែងមកឲ្យអាជ្ញាធរពាក់ព័ន្ធ និងព្រមប្រគល់ដីឲ្យមកវត្តវិញ នឹងសុំរួចខ្លួនពីទោសទណ្ឌនោះ ឯកឧត្តមអភិបាលខេត្ត ក៏ព្រមលើកលែងទោសដោយទុកឲ្យបុគ្គលទាំង៥នាក់នេះ ត្រូវតែកែខ្លួនកុំប្រព្រិត្តទង្វើបែបនេះតទៅទៀត។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរជួយតាមដានមើលបុគ្គលទាំង៥នាក់ផង បើពួកគេហ៊ានទៅរំលោភយកដីមិនថា ដីនោះជារបស់ប្រជាពលរដ្ឋ ឬជាដីព្រៃនិងដីវត្តជាលើកទី២ទៀតនោះទេ គឺឯកឧត្តមអភិបាលខេត្ត និងចាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
ជាក់ស្តែងប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍កាលនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះថា កាលពីពេលថ្មីៗនេះ មានបុគ្គលឈ្មោះ សុខ សុផល បានជួលគ្រឿងចក្រពីឈ្មោះ ហុង រ៉ា យកទៅឈួសឆាយរំលោភយកដីរបស់វត្តសំរោងប្រសិទ្ធិឫទ្ធិទៀតហើយ សូមឯកឧត្ត គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួយចាត់វិធានការបង្ក្រាបផង។ ករណីបានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅភូមិស្ទឹងសំរោង ឃុំអូរបាក់តទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ប្រភពពីប្រជាលរដ្ឋក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត បានឲ្យដឹងទៀតថា បុគ្គលឈ្មោះ សុខ សុផល បានជួលគ្រឿងចក្រពីឈ្មោះ ហុង រ៉ា ដើម្បីយកមកឈួសឆាយរំលោភយកដីដែលជាកម្មសិទ្ធិរបស់វត្តសំរោងប្រសិទ្ធិឫទ្ធិ ដោយមិនខ្លាចញញើតច្បាប់អីបន្តិចសោះ ដូច្នេះហើយប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទមានតែសុំឲ្យអាជ្ញាធរភូមិ-ឃុំ-ស្រុក ជាពិសេសអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន ដែលលោកតែងតែខិតខំចុះដោះស្រាយរាល់បញ្ហាផ្សេងៗជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយភាពទទួលខុសត្រូវខ្ពស់យកច្បាប់ជាធំមិនលំអៀង កត្តាទាំងនេះហើយទើបធ្វើប្រជាពលរដ្ឋទូទាំងខេត្តមានការជឿជាក់លើការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តដោយក្តីគោរពបំផុត។ ប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តសំរោងប្រសិទ្ធិឫទ្ធិទាំងអស់មានតែការសំណោមពរសូមឲ្យឯកឧត្តមមេតាជួយចុះដោះស្រាយ នឹងចាត់វិធានការចំពោះបុគ្គលឈ្មោះ សុខ សុផល ដែលហ៊ានជួលគ្រឿងចក្រទៅឈួសឆាយរំលោភយកដីវត្តខាងលើ ដោយមិនខ្លាចបាបបុណ្យនោះតាមច្បាប់ដែលបានកំណត់ផង។

ប្រភពពីលោក ចាន់ ពន្លក អភិបាលរងស្រុក បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ រដ្ឋបាលស្រុកបានអញ្ជើញបុគ្គលឈ្មោះ សុខ សុផល និងបុគ្គលឈ្មោះ សៀក សុផល នោះចំនួនពីរដងរួចមកហើយតែពួកគាត់មិនព្រមចូលមកបំភ្លឺជាមួយរដ្ឋបាលស្រុកនោះទេ ដោយឆ្លើយថារវល់នោះរហូត។

ដោយឡែកបញ្ហាគ្រឿងចក្រដែលពួកគេបានជួលឲ្យទៅឈួសឆាយដី ដែលស្ថិតនៅរវង្វង់បរិវរនវត្តនោះវិញ គឺយើងមិនអាចយកមករក្សាទុកនៅសាលាស្រុកបាននោះទេ ដោយសារម៉ាស៊ីនមិនចេះ។ ប៉ុន្តែ លោកបញ្ជាក់ថា យើងបានហៅម្ចាស់គ្រឿងចក្រមកធ្វើកិច្ចសន្យាជាមួយនឹងអាជ្ញាធរស្រុករួចហើយ ដោយម្ចាស់គ្រឿងចក្រហ៊ានធានាថាមិនឲ្យមានការចល័តចេញពីទីតាំងដែលខ្លួនបានធ្វើសកម្មភាពនោះទេ។

លោកអភិបាលរងស្រុក បានបន្តឲ្យដឹងទៀតថា រដ្ឋបាលស្រុកនឹងធ្វើលិខិតអញ្ជើញពួកគាត់ (បុគ្គលឈ្មោះ សុខ សុផល នឹងឈ្មោះ សៀក សុផល) ជាលើកទីបីបន្តទៀតហើយក្នុងករណីបើពួកគាត់មិនព្រមចូលមកសាលាស្រុកដើម្បីឆ្លើយបំភ្លឺនោះទេលោកនឹងបញ្ជូនសំណុំរឿងនេះ ទៅរដ្ឋបាលខេត្តបន្តទៀត។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img