25.8 C
Phnom Penh
Saturday, October 18, 2025
- Advertisement -spot_img

អេ ណារ័ត្ន ធ្លាប់ធ្វើជាសន្តិសុខផង ហាត់គុនខ្មែរផង

- Advertisement -spot_img

អ្នកលេងកណ្ដាប់ដៃ អេ ណារ័ត្ន បង្ហើបថា មុនឈានជើងចូលដល់អាជីពអ្នកប្រដាល់គុនខ្មែរ ក្នុងឆ្នាំ២០១៤ គេធ្លាប់ចំណាយពេលធ្វើការងារជាសន្តិសុខ។ ការធ្វើសន្តិសុខនេះ ក៏បន្តមួយរយៈទៀត ពោលធ្វើការបណ្ដើរ ហាត់គុនខ្មែរបណ្ដើរ។

កូនសិស្សលោក អេ ភូថង ឲ្យដឹងថា មុនចេញទៅបំពេញការងារ គេតែងតែក្រោកពីព្រលប់រត់ និងហ្វឹកហាត់បង្កើនសមត្ថភាព។ ចំណេរក្រោយ នៅពេលមានទីផ្សារកាន់តែច្រើនឡើង កីឡាករមានប្រភពពីខេត្តតាកែវ បានបោះបង់ការងារជាសន្តិសុខ មកផ្ដោតលើគុនខ្មែរទាំងស្រុង តែម្ដង។

អេ ណារ័ត្ន លម្អិត “៖ ពិបាកដែរ ធ្វើការផងហាត់ផង។ ខ្ញុំឆ្លៀតព្រឹកៗម៉ោង៥ងើបរត់ និងវ៉ៃខ្យល់ មុនចេញទៅធ្វើការ។ ដំបូងៗបានតម្លៃខ្លួនតិចទេ អ៊ីចឹងពិបាក ប៉ុន្តែលោកគ្រូតែងតែលើកទឹកចិត្ត។ ពេលរវល់ធ្វើការ អត់បានទៅហាត់ តែបើមានពេល ហាត់កាន់តែច្រើន។”

គិតមកទល់ពេលនេះ ណារ័ត្ន អះអាងថា គុនខ្មែរបានជួយខ្លួនឲ្យរកចំណូលបានច្រើន និងមានទាំងកេរ្ដ៍ឈ្មោះថែមទៀត។ គេថា ការហ្វឹកហាត់ដំបូង គ្រាន់តែដើម្បីកម្សាន្ដប៉ុណ្ណោះ តែក្រោយមកក៏កាន់តែពេញចិត្ត ហើយក៏តស៊ូរហូតដល់បច្ចុប្បន្ន។

គួរដឹងដែរថា អេ ណារ័ត្ន ធ្លាប់បានខ្សែក្រវាត់មួយខ្សែ នោះគឺខ្សែក្រវាត់ប្រាក់។ ក្រៅពីនេះ គេក៏ធ្លាប់ប្រកួតដណ្ដើមប្រាក់លាន និងខ្សែក្រវាត់ផ្សេងៗទៀត ច្រើនជាហូរហែ៕
ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img