27.7 C
Phnom Penh
Saturday, March 14, 2026
- Advertisement -spot_img

អុីតាលី ដាក់រដ្ឋចំនួន៥ ក្នុងភាពអាសន្ន ដោយសារគ្រោះរាំងស្ងួត

- Advertisement -spot_img

(រ៉ូម)៖ ការិយាល័យរបស់ប្រធានាធិបតីអ៉ីតាលី លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) បានប្រកាសដាក់តំបន់ចំនួន៥ ក្នុងភាពអាសន្ន ដោយសារតែស្ថានភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅៗ នៅតំបន់ភាគខាងជើងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន (Al-Jazeera) នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ គណៈរដ្ឋមន្រ្តីបានអនុម័តច្បាប់គ្រាអាសន្ន សម្រាប់តំបន់ អ៉ីមីលីយ៉ា-រ៉ូម៉ាកណា (Emilia-Romagna), តំបន់ហ្វ្រីយូលី-វេនេសហ្សៀ ហ្គីយូលីយ៉ា (Friuli-Venezia Giulia), តំបន់លូមបាឌី (Lombardy), តំបន់ភីតម៉ុន (Piedmont) និងតំបន់វេនេតូ (Veneto) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ហើយនឹងមានការបែងចែកមូលនិធិ ចំនួន ៣៩.៦លានដុល្លារ ដើម្បីជួយដល់អ្នកដែលរងផលប៉ះពាល់។ ច្បាប់គ្រាអាសន្ននេះនឹងផ្តល់នូវ «មធ្យោបាយ និងអំណាចវិសាមញ្ញ» ដើម្បីជួយធានាដល់សុវត្ថិភាពសាធារណៈ, សំណងសម្រាប់ការខាតបង់ ខណៈដែលប្រជាជនកំពុងស្វែងរកការធានា នូវលក្ខខណ្ឌរស់នៅ ជាធម្មតាក្នុងតំបន់រងគ្រោះនេះ។
គួរបញ្ជាក់ថា អ៉ីតាលីកំពុងប្រឈមនឹងរលកកំដៅខុសពីធម្មតា និងការខ្វះខាតទឹកភ្លៀង ជាពិសេសនៅឯតំបន់ភាគខាងជើង នៃជ្រលងភ្នំប៉ូ (Po) ដែលបានទទួលរងផលប៉ះពាល់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើឆ្នាំមកនេះ៕

ប្រភព Aljazeera ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img