32 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

អុញនោះ មន្ត្រីសាលាខេត្តកណ្តាលបានធ្លាយបូស ហើយ !!!!

- Advertisement -spot_img

កណ្តាល៖ បែកធ្លាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកថា មានករណីមន្ត្រីសាលាខេត្តកណ្តាល និងអភិបាលស្រុកមុខកំពូល លោក យី យ៉េន សហការគ្នាហៅសាក្សីទៅឱ្យប៉ូលីសចាប់ខ្លួនពេលចូលរួមតាមការកោះហៅជាសាក្សីរបស់ម្ចាស់ដីជាប្រជាពលរដ្ឋមានវិវាទជាមួយឧកញ៉ា។

នេះបើយោងតាមប្រភពព័ត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបណ្ដាញព័ត៌មាន គីរីដងរែក ទើបទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មេធាវី សាន សុផា/ San Sopha បានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា អាណិតអ្នកក្រពេកទ្រាំមិននិយាយមិនបាន! មុនមិនចាប់ក្រោយមិនចាប់ តែចាប់ថ្ងៃទៅធ្វើសាក្សីរឿងវិវាទដីធ្លី!ចេះតែហ៊ានធ្វើទៅកើតឆ្នាំ២០២២ ទៅហើយ៖ មន្ត្រីសាលាខេត្តកណ្តាល និងអភិបាលស្រុកមុខកំពូលសហការគ្នាហៅសាក្សីទៅឱ្យប៉ូលីសចាប់ខ្លួនពេលចូលរួមតាមការកោះហៅជាសាក្សីរបស់ម្ចាស់ដីជាប្រជាពលរដ្ឋមានវិវាទជាមួយឧកញ៉ា។ ហេតុផលចាប់ជារឿងផ្សេងតែបង្កប់នូវការគម្រាមកំហែងដ៏ធ្ងន់ធ្ងរ និងហួសហេតុលើរឿងវិវាទដីធ្លី។ ពេលចូលប្រជុំអត់និយាយរឿងអីក្រៅពីជម្រុញឱ្យកូនក្តីខ្ញុំយកលុយ៥ពាន់ទៅ១ម៉ឺនបញ្ចប់រឿង ដល់តែមិនព្រម ចាប់សាក្សីមួយបាត់ ហើយឥឡូវដើបំផុសបំផុលគម្រាមសាក្សីពេញភូមិ ពីសំណាក់ដៃជើងឧកញ៉ា។ ចំណែកកូនក្តីខ្ញុំបីនាក់ ត្រូវរងការគម្រាមកំហែងពីការប្តឹងរបស់ឧកញ៉ាតាមនីតិវិធីច្បាប់នៃរឿងព្រហ្មទណ្ឌដែលជារឿងវិវាទដីធ្លី តាំងពីនៅក្រសួងមហាផ្ទៃរហូតដល់តុលាការ។

ជាមួយគ្នានោះដែរ ម្ចាស់គណនីបានបន្តឲ្យដឹងទៀតថា សាក្សីឈ្មោះ ឆន ធឿន ដើរហើរសេរីពេញភូមិ៥ឆ្នាំហើយ ជាប្រជាពលរដ្ឋក្រីក្រ និងស្លូតបូតរស់នៅក្នុងភូមិនោះ ៥ឆ្នាំហើយ មិនដែលដឹងរឿងមានដីការចាប់ខ្លួន ឬការកោះហៅចូលសវនាការអីទេ ។ រស់នៅក្នុងភូមិមិនដែលគេចខ្លួន ហេតុអីមិនចាប់កាលពី៥ឆ្នាំមុន?សាក្សីរស់វ័យចំណាស់ៗមានទាំងអស់ ឆ្លើយបំភ្លឺហើយថា ដីលក់ឱ្យឧកញ៉ានៅកន្លែងផ្សេង ហើយលក់ឱ្យប្រជាជននៅកន្លែងផ្សេង តែបែរជាមិនខ្វល់។

ជុំវិញករណីនេះ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានប្រាប់ឲ្យ គីរីដងរែក ដឹងតាមរយៈទូរស័ព្ទថា លោកមិនបានដឹងថា មានករណីចាប់ខ្លួនសាក្សីឈ្មោះ ឆន ធឿន នោះទេ បើពិតជាមានករណីចាប់មនុស្សមែន នោះលោកអធិការស្រុកនឹងរាយការណ៍មកលោកហើយ៕

រងចាំភាគបន្តថាតើដំណើររឿងនេះ ទៅជាយ៉ាងណា………

ដោយគីរីដងរែកច្បាស់ដូចថ្ងៃ !!!

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img