27 C
Phnom Penh
Thursday, February 6, 2025
- Advertisement -spot_img

អុញនោះ !!!!!! ប្រធានាធិបតីអ៊ុយក្រែនផ្តល់ឱកាសអោយរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ

- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែនបានសង្កត់ធ្ងន់លើសារសំខាន់នៃដំណើរការចរចាជាមួយរុស្ស៊ីដើម្បីបញ្ចប់ជម្លោះបច្ចុប្បន្ន។Ukrinformបានរាយការណ៍កាលពីថ្ងៃទី០៦ខែមេសាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyបាននិយាយថាការចរចារវាងអ៊ុយក្រែននិងរុស្ស៊ីនឹងបន្តទោះបីជាមានភស្តុតាងនៃការព្រួយបារម្ភអំពីសកម្មភាពយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ។

លោកZelenskyបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា”ក្នុងករណីណាក៏ដោយយើងត្រូវស្វែងរកឱកាសទោះបីជាតូចប៉ុណ្ណាក៏ដោយសម្រាប់ដំណើរការចរចា។ បើគ្មានដំណើរការនេះខ្ញុំគិតថាវាពិបាកក្នុងការបញ្ចប់សង្រ្គាម”ជាមួយទូរទស្សន៍តួកគី Channel Haberturk។ប្រធានាធិបតីZelenskyក៏បានសង្កត់ធ្ងន់ផងដែរអំពីសារសំខាន់នៃបេសកកម្មសម្របសម្រួលរបស់ប្រទេសផ្សេងៗ រួមទាំងតួកគីចំពោះដំណើរការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែន។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyបានដឹកនាំរដ្ឋាភិបាលអ៊ុយក្រែនឱ្យបញ្ឈប់ជាផ្លូវការនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី។ជាការពិតសកម្មភាពនាំចូលនិងនាំចេញរវាងអ៊ុយក្រែននិងរុស្ស៊ីត្រូវបានកាត់ផ្តាច់ទាំងស្រុង ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។

នៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតនៅព្រឹកព្រលឹមថ្ងៃទី០៧ខែមេសាប្រធានាធិបតី Zelensky បានជំរុញឱ្យអ្នកនយោបាយលោកខាងលិចឆ្លងកាត់ការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ីយ៉ាងឆាប់រហ័ស។

Zelenskyក៏បាននិយាយផងដែរថាធនាគាររុស្ស៊ីត្រូវតែត្រូវបានរារាំងទាំងស្រុងពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។លោកZelenskyបាននិយាយថា”អ្នកនយោបាយមួយចំនួននៅតែមិនអាចសម្រេចចិត្តពីរបៀបកំណត់លំហូរនៃប្រាក់ដុល្លារនិងប្រាក់អឺរ៉ូពីប្រេងទៅកាន់ប្រទេសរុស្ស៊ី ដោយហេតុនេះធ្វើឱ្យសេដ្ឋកិច្ចមានការលំបាក” ដោយលោក Zelensky បាននិយាយដោយព្យាករណ៍ថាការហ៊ុមព័ទ្ធប្រេងនឹងត្រូវបានដាក់។

ទោះបីជាមានការអំពាវនាវឱ្យលោកខាងលិចពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីក៏ដោយ។ប្រធានាធិបតី Zelensky បានបរាជ័យម្តងហើយម្តងទៀតនូវលទ្ធភាពនៃការចរចាជាមួយទីក្រុងម៉ូស្គូ។ នៅក្នុងបទសម្ភាសន៍ជាមួយ CBS កាលពីថ្ងៃទី០៣ខែមេសា លោក Zelensky បាននិយាយថា រុស្ស៊ីត្រូវតែបញ្ឈប់ការបាញ់ប្រហារជាមុនសិនបន្ទាប់មកគាត់អាចជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ប្រធានាធិបតីZelenskyបាននិយាយថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជាច្រើនខែដែលបានសម្លាប់ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់និងរាប់លាននាក់បានផ្លាស់ទីលំនៅ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zelensky បាននិយាយថាលក្ខខណ្ឌអប្បបរមាសម្រាប់ភាគីទាំង២ក្នុងការចរចាបញ្ចប់ជម្លោះ គឺរុស្ស៊ីត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែន។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បាននិយាយផងដែរថាលោកPutinអាចជួបសមភាគីអ៊ុយក្រែននៅពេលដែលមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរជាក់លាក់មួយរវាងប្រទេសទាំង២។បច្ចុប្បន្នបញ្ហាអធិបតេយ្យភាពគឺជា“ឧបសគ្គធំ”ក្នុងការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែននៅពេលដែលភាគីទាំង២មិនទាន់រកឃើញសំឡេងរួមទាក់ទងនឹង“ជោគវាសនា” នៃឧបទ្វីបគ្រីមៀ ដែលជាឧបទ្វីបដែលត្រូវបានបញ្ចូលជាមួយរុស្ស៊ីតាំងពីឆ្នាំ២០១៤និងតំបន់បំបែក២នៅ Donbass ភាគខាងកើតអ៊ុយក្រែន – ដែលរុស្ស៊ីទទួលស្គាល់ថាជាឯករាជ្យកាលពីចុងខែកុម្ភៈ។ទាំងរុស្ស៊ី និងអ៊ុយក្រែននៅតែរឹងមាំក្នុងជំហររបស់ពួកគេលើទឹកដីទាំងនេះ។នៅក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី អ្នកចរចាអ៊ុយក្រែនបាននិយាយថាក្រុងគៀវបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសអព្យាក្រឹតអចិន្ត្រៃយ៍បោះបង់ក្តីសង្ឃឹមក្នុងការចូលរួមជាមួយអង្គការណាតូនិងបំពេញតាមការទាមទារសំខាន់ៗរបស់ទីក្រុងម៉ូស្គូ ។ប៉ុន្តែក្នុងលក្ខខណ្ឌដែលទីក្រុងគៀវត្រូវ “ធានា”សន្តិសុខពីក្រុមប្រទេសផ្សេងទៀត។

អ៊ុយក្រែនបានស្នើរឱ្យមានការរៀបចំសន្តិសុខមួយដែលប្រទេសមួយក្រុមដែលប្រហែលជារួមមានរដ្ឋសមាជិកណាតូ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស តួកគី បារាំង និងអាឡឺម៉ង់ នឹងសន្យាការពារអ៊ុយក្រែន ប្រសិនបើទីក្រុងគៀវត្រូវរងការវាយប្រហារ។ សំណើ នេះ ត្រូវ បាន គេ និយាយ ថា មាន ភាព ស្រដៀង គ្នា ជា ច្រើន ជាមួយ នឹង ការ គ្រប់គ្រង ស្វ័យ ការពារ រួម របស់ ណាតូ៕

ប្រភព BBC ប្រែសម្រួលដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img