28.9 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

អុញនោះខ្លាំងអី……លោក ពូទីនចាប់ផ្តើមភ័យ នឹងបង្ហាញពីកង្វល់របស់ចិនចំពោះវិបត្តិអ៊ុយក្រែន

- Advertisement -spot_img

កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកញ្ញា លោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ ក្តីព្រួយបារម្ភរបស់ចិន ចំពោះវិបត្តិអ៊ុយក្រែន

នៅក្នុងកិច្ចពិភាក្សាទល់មុខគ្នាជាលើកដំបូងជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងទីក្រុង Samarkand នៃប្រទេស អ៊ូសបេគីស្ថាន លោក ពូទីន ក៏បានអរគុណចិនផងដែរ សម្រាប់ជំហរមានតុល្យភាពរបស់ខ្លួន ហើយបាននិយាយថាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើត ពិភពលោកមានប៉ូលតែមួយ នឹងត្រូវបរាជ័យ។

ទន្ទឹមនោះ លោក ស៊ី បានគូសបញ្ជាក់ថា ប្រទេសចិន មានឆន្ទៈធ្វើការរួមគ្នាជាមួយរុស្ស៊ីជា “មហាអំណាច”។

ចិនមិនបានគាំទ្រការវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ប៉ុន្តែបានបង្កើនពាណិជ្ជកម្ម និងទំនាក់ទំនងផ្សេងទៀតជាមួយទីក្រុងមូស្គូ ចាប់តាំងពីប្រតិបត្តិការនោះចាប់ផ្តើម។

លោក ពូទីន បានប្រាប់លោក ស៊ី ថា “យើងសូមវាយតម្លៃខ្ពស់ ចំពោះជំហរតុល្យភាពរបស់មិត្តចិន។ ចិនបានយល់អំពីស្ថានភាពទាំងនេះ”។ ការវាយលុកនេះ បានធ្វើឲ្យទីក្រុងមូស្គូ ធ្លាក់ចូលទៅក្នុងវិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនជាមួយលោកខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់ ហើយបានបណ្តាលឲ្យតម្លៃស្បៀងអាហារ និងថាមពលសកលកើនឡើងខ្ពស់។

វាក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ប្រទេសចិនផងដែរ ដែលទំនាក់ទំនងរបស់ខ្លួនជាមួយលោកខាងលិចបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញបញ្ហានានារួមមានសិទ្ធិមនុស្ស និងអនាគតរបស់តៃវ៉ាន់ជាដើម៕

ប្រភព RadioFreeEurope/RadioLiberty ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img