សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយ ដោយបង្ហាញការសោកស្ដាយចំពោះការស្លាប់របស់ពលករចំណាកស្រុករាប់ពាន់នាក់ ដែលកំពុងជួយកាតារៀបចំធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ។
ដំណោះស្រាយនេះជំរុញឲ្យអាជ្ញាធរកាតាស៊ើបអង្កេតឲ្យបានពេញលេញនូវការស្លាប់របស់ពលករចំណាកស្រុកដែលបានកើតឡើង អំឡុងពេលសាងសង់កីឡដ្ឋាន និងការត្រៀមរៀបចំផ្សេងទៀតសម្រាប់ការប្រកួត ខណៈក៏អំពាវនាវឲ្យអាជ្ញាធរកាតាផ្តល់សំណងដល់គ្រួសារកម្មករក្នុងករណីស្លាប់ បណ្តាលមកពីលក្ខខណ្ឌការងារផងដែរ ។
ដំណោះស្រាយនេះក៏បង្អាក់ការខ្វះតម្លាភាព និងការវាយតម្លៃហានិភ័យប្រកបដោយការទទួលខុសត្រូវក្នុងដំណើរការផ្ដល់សិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup ដល់កាតាកាលពីឆ្នាំ ២០១០ ផងដែរ ។
ឯកសារនោះក៏ជំរុញឲ្យបណ្តាប្រទេសសហភាពអឺរ៉ុបដាក់សម្ពាធលើស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងអឺរ៉ុប UEFA ដើម្បីធ្វើកំណែទម្រង់ជាមូលដ្ឋាននៃស្ថាប័នពិភពលោក ដែលត្រូវបានកំណត់ដោយ “អំពើពុករលួយជាប្រព័ន្ធ និងចាក់ឫសគល់យ៉ាងជ្រៅ” ផងដែរ ។
គួរបញ្ជាក់ថា ពលករចំណាកស្រុកជាង ៦,៥០០ មកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស និងស្រីលង្កា បានស្លាប់នៅក្នុងប្រទេសកាតា ចាប់តាំងពីប្រទេសនេះបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក កាលពី ១០ ឆ្នាំមុនមកម្ល៉េះ ៕



ប្រែសម្រួលដោយគីរីដងរែក




