24.8 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

អឺរ៉ុប គាំទ្រការបង្កើតច្រករបៀងដឹកជញ្ជូនឯករាជ្យនៅអាស៊ីកណ្តាល ដោយមិនបាច់ពឹង រុស្ស៊ី

- Advertisement -spot_img

លោក Josep Borrell ប្រធាន គោលនយោបាយ ការបរទេស របស់ សហភាព អឺរ៉ុប និយាយថា ពេលនេះ អឹរ៉ុប កំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ដែលទាក់ទងនឹងការផ្គត់ផ្គង់ថាមពល និងការកសាងច្រករបៀងដឹកជញ្ជូនថ្មី ដោយមិនចាំបាច់ពឹងលើរុស្ស៊ី ។

លោកនិយាយបែបនេះ គឺនៅក្នុងសន្និសិទ្ធអីរ៉ុប-អាស៊ី ស្ដីអំពី Global Gateway ដើម្បីពិភាក្សាអំពីភាពជាដៃគូក្នុងតំបន់ និងវិធានការផ្សេងៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាស៊ីកណ្តាល ។

បន្ទាប់ពីដំណើរទស្សនកិច្ចនោះ លោកបានបង្ហោះសារថា ក្រៅពីរុស្ស៊ី ចិន ក៏ដើរតួនាទីយ៉ាងសំខាន់ផង ដែរនៅក្នុងតំបន់ ។ ការស្មើភាពគ្នា ច្បាស់ណាស់ថា តំបន់ គឺកំពុងតែសម្លឹងមើលការធ្វើពិពិធកម្មទំនាក់ ទំនងរបស់ខ្លួន ហើយអាស៊ី នឹងមើលឃើញសហភាពអឺរ៉ុប ជាដៃគូរជម្រើសល្អបំផុត ។

មិនតែប៉ុណ្ណោះ លោកចង្អុលបង្ហាញថា បណ្តាប្រទេសអាស៊ីកណ្តាលកំពុងអនុវត្តកម្មវិធីកំណែទម្រង់ផ្សេងៗ ហើយទំនាក់ទំនងក្នុងតំបន់កំពុងមានភាពប្រសើរ។ ដូចនេះ អាស៊ីកណ្តាល និងអឺរ៉ុប ត្រូវតែបង្កើន ទំនាក់ទំនង ឱ្យកាន់តែប្រសើរឡើង ដើម្បីទាញយកសក្ដានុពលផ្សេងៗដែលទាក់ទងនឹងការផ្គត់ផ្គង់ថាមពល វត្ថុធាតុដើមសំខាន់ៗ និងច្រករបៀងដឹកជញ្ជូនថ្មី។

លោក ក៏បានសង្កត់ធ្ងន់ទៀតថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់នៅអាស៊ីកណ្តាល ហើយបានវិនិយោគជាង ១០៣ ពាន់លានដុល្លារនៅក្នុងតំបន់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ៕

ប្រភព Sputnik International ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img