26.6 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

អាល្លឺម៉ង់ ៖ មូលហេតុលោកខាងលិចមិនដកទណ្ឌកម្មប្រឆាំង រុស្ស៊ី

- Advertisement -spot_img

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅក្នុងអត្ថបទមួយដែលចុះផ្សាយលើទស្សនាវដ្ដី Foreign Affairs ថា ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងរុស្ស៊ី នឹងមិនត្រូវបានដកចេញនោះទេ ប្រសិនបើរុស្ស៊ីកំណត់លក្ខខណ្ឌរបស់ខ្លួនលើដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ។

លោក Scholz បាននិយាយថា “វាច្បាស់តាំងពីដើមដំបូងនៃសង្រ្គាមមកម្ល៉េះថា ទណ្ឌកម្មទាំងនេះនឹងត្រូវដាក់ក្នុងរយៈពេលយូរ ដោយសារប្រសិទ្ធភាពវាយប្រហាររបស់រុស្ស៊ីកើនឡើងរាល់សប្តាហ៍ដែលកន្លងផុតទៅ ។ ទីក្រុងមូស្គូត្រូវយល់ថា មិនមានទណ្ឌកម្មណាមួយនឹងត្រូវបានដកចេញទេ ប្រសិនបើរុស្ស៊ីព្យាយាមកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព” ។

អធិការបតីអាល្លឺម៉ង់រូបនេះបញ្ជាក់ទៀតថា នៅក្នុងការសម្របសម្រួលជាមួយដៃគូរបស់ខ្លួន, ប្រទេសអាល្លឺម៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានដល់ការរៀបចំរក្សាសន្តិសុខរបស់អ៊ុយក្រែន ដែលជាផ្នែកនៃដំណោះស្រាយសន្តិភាព ក្រោយសង្គ្រាមដ៏មានសក្តានុពល” ។ លោក អះអាង ថា ដើម្បី បញ្ចប់ ជម្លោះ នៅ អ៊ុយក្រែន រុស្ស៊ី ត្រូវ តែ ដក ទ័ព ចេញជាដាច់ខាត ។

លោក Scholz សង្កត់ធ្ងន់ថា សាររបស់យើងទៅកាន់ទីក្រុងមូស្គូគឺច្បាស់ណាស់ថា យើងប្តេជ្ញាការពារគ្រប់មីលីម៉ែត្រនៃទឹកដីអង្គការណាតូប្រឆាំងនឹងការឈ្លានពានដែលអាចកើតមាន ។ យើងនឹងគោរពការសន្យារបស់ណាតូដែលថា ការវាយប្រហារលើសម្ព័ន្ធមិត្តណាមួយនឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងមូល ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។ បន្ទាប់មក លោកខាងលិច បានដាក់ ទណ្ឌកម្ម យ៉ាង ខ្លាំងក្លា ប្រឆាំង រុស្ស៊ី និង បង្កើន ការផ្គត់ផ្គង់ សព្វាវុធ ដល់ រដ្ឋាភិបាលទីក្រុងកៀវ ដែល មានតម្លៃ រាប់សិប ពាន់ លាន ដុល្លារ ៕

ប្រភព Foreign Affairs ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img