25.1 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

អាមេរិក អួតមីស៊ីល នុយក្លេអ៊ែររបស់ខ្លួនអោយពិភពលោកដឹង

- Advertisement -spot_img

កងទ័ពអាកាសអាមេរិកបាននិយាយនៅថ្ងៃសៅរ៍ទី១១ខែកុម្ភៈថា ការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប Minuteman III (ICBM) កាលពីល្ងាចថ្ងៃសុក្រ គឺជាការសាកល្បងនៃការត្រៀមលក្ខណៈអាវុធនុយក្លេអ៊ែរ និងជាសារមួយទៅកាន់ពិភពលោក។

យោងតាមយោធា, មីស៊ីលដែលមានមូលដ្ឋានលើដីគោក ត្រូវបានបាញ់នៅម៉ោង១១យប់ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងសកម្មភាពជាមួយគោលបំណងបង្ហាញថា កម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកគឺមានសុវត្ថិភាព សន្តិសុខ អាចទុកចិត្តបាន និងមានប្រសិទ្ធភាព។

មីស៊ីលនេះបាន ធ្លាក់ នៅ តំបន់ Kwajalein Atoll លើ កោះ Marshall ចម្ងាយ ប្រហែល ៦៨០០ គីឡូម៉ែត្រពីទីតាំងបាញ់ចេញ។

ប្រធាន ទីបញ្ជាការវាយប្រហារ សកល របស់កងទ័ពអាកាសអាមេរិក ឧត្តមសេនីយ៍ Thomas Bussiere បាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយថា “ការបាញ់សាកល្បងនេះ បង្ហាញពីគោលបំណងបេសកកម្មកំញើញរបស់យើងនៅលើឆាកពិភពលោក ដោយធានាដល់ប្រទេសជាតិ និងសម្ព័ន្ធមិត្តរបស់យើងថា អាវុធរបស់យើងមានសមត្ថភាព ហើយកងទ័ពអាកាសរបស់យើងបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងកិច្ចការពារសន្តិភាពនៅទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ ”។

ការបាញ់បង្ហោះនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បង្ហាញមីស៊ីលអន្តរទ្វីប Hwasong-17 របស់ខ្លួន ហើយកងទ័ពអាកាសអាមេរិកបានបាញ់ទម្លាក់ បាឡុងចារកម្មរបស់ចិនដែលបានហោះឆ្លងកាត់តំបន់អាមេរិកខាងជើង។

គួរបញ្ជាក់ថា មីស៊ីលអន្តរទ្វីប Minuteman III បានចូលបម្រើការក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយដាក់បញ្ចូលក្នុងកម្លាំងនុយក្លេអ៊ែរមុខបី របស់សហរដ្ឋអាមេរិក៕

ប្រភព RT ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img