29.2 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

អាមេរិក សម្រេចបាញ់ទម្លាក់បាឡុងហោះរបស់ ចិន

- Advertisement -spot_img

ក្រសួងការពារជាតិបានប្រកាសថា យន្តហោះចម្បាំង F22 បានបាញ់ទម្លាក់បាឡុងហោះរបស់ចិននៅលើទឹកពីឆ្នេរនៃរដ្ឋ South Carolina ក្នុងដែនអាកាសសហរដ្ឋអាមេរិក ស្របពេលដែលចិននៅតែបន្តអះអាងថា វាហោះសម្រាប់ការស្រាវជ្រាវអាកាសធាតុប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានចេញសេចក្តីថ្លែងការណ៍ មួយ កាលពីរសៀល ថ្ងៃសៅរ៍ ដោយបញ្ជាក់ពីការ បាញ់ ទម្លាក់បាឡុងដែល ឆ្លងកាត់ទ្វីបអាមេរិក។ លោកបង្ហើបឲ្យដឹងថា នៅវេលាម៉ោង២ និង ៣៩ នាទីរសៀលម៉ោងក្នុង ស្រុកយន្តហោះ ចម្បាំងបំបាំងកាយ F22 បានបាញ់ទម្លាក់បាឡុងកំពុងហោះឲ្យធ្លាក់ចុះក្រោម។

លោកបានបន្ថែមថា ការទម្លាក់បាឡុងបង្ហាញថា ទាំងលោកប្រធានាធិបតី Biden និងក្រុមសន្តិសុខរបស់លោក “តែងតែដាក់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិកជាមុនសិនដែល ឆ្លើយតបទៅនឹង “ការរំលោភមិនអាចទទួល យកបានរបស់ ចិន ចំពោះអធិបតេយ្យភាពរបស់យើង” ។

លោក Lloyd Austin គួររម្លឹកដែរថារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានពន្យារពេលដំណើរទស្សនកិច្ចការទូតដែលគ្រោងទុកនៅចុង សប្ដាហ៍នេះ ទៅកាន់ប្រទេសចិនខណៈរដ្ឋបាលរបស់លោក Biden កំពុងថ្លឹងថ្លែងការឆ្លើយតបចំពោះបាឡុងចិនហោះខ្ពស់ លើទីតាំងដ៏រសើបនៅភាគខាងលិចសហរដ្ឋអាមេរិក៕


ប្រភព FT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img