26.2 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

អាមេរិក ពិចារណាដាក់ពង្រាយកងទ័ពនៅក្នុងតំបន់អាស៊ី

- Advertisement -spot_img

លោក Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានជប៉ុន Nikkei ថា សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ពង្រាយកងទ័ពនៅក្នុងតំបន់អាស៊ី ។

លោកមេបញ្ជាការបញ្ជាក់ថា កងទ័ពទាំងនោះរួមមាន ក្រុមការងារដែលមានសមត្ថភាពផ្នែកមីស៊ីល អេឡិចត្រូនិក និងអ៊ីនធឺណិតដើម្បីទប់ស្កាត់ការលុកលុយរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។

អង្គភាពកងទ័ពដែលត្រូវបានគេស្គាល់ថាជា “កងកម្លាំងកិច្ចការពហុដែន” មានបុគ្គលិកជាច្រើនពាន់នាក់ ឈរជើងនៅមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន និងក្នុងប្រទេសអាល្លឺម៉ង់ ។ អង្គភាពនេះ រៀបចំ និងចែក ជា ៤ ក្រុម ដែល មាន សមត្ថភាព ក្នុង ការ បាញ់ ប្រហារ ការពារ អាកាស ដឹកជញ្ជូន និង សង្គ្រាម ព័ត៌មានជាដើម ។

កងកម្លាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងជួរយោធាអាមេរិកនាប៉ុន្មានឆ្នាំថ្មីៗនេះអំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅមជ្ឈិមបូព៌ាទៅជាការប្រកួតប្រជែងជាមួយប្រទេសចិន ។

ស្របពេលជាមួយគ្នានេះ ការ ពិចារណា ដាក់ ពង្រាយ កងកម្លាំងរបស់អាមេរិក មកកាន់តំបន់អាស៊ី ក៏ដោយសារតែ ប្រទេស នេះ នៅ ជិត ប្រទេស ចិន ហើយម្យ៉ាងទៀតបើអាមេរិក មាន មូលដ្ឋាន នៅ ជិត ប្រទេស ចិន នោះវា នឹង បង្កើន ការ ត្រៀម ខ្លួន របស់ ក្រុង វ៉ាស៊ីនតោនផងដែរ ។

ដំបូងឡើយកងកម្លាំងនេះត្រូវបានគេរំពឹងថានឹងឈរជើងនៅរដ្ឋហាវ៉ៃ ប៉ុន្តែការដាក់ពង្រាយចុងក្រោយរបស់អង្គភាពមួយនេះទំនងជានឹងបែរមកក្នុងទ្វីបអាស៊ីវិញ ហើយវាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្រោយឆ្នាំ ២០២៣ ៕

ប្រភព Nikkei ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img